អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន អាចមានជំនឿ ហោរ៉ាខ្លាំងពេក ដល់ថ្នាក់ភ្លេចគិត ពីតម្លៃរូបិយប័ណ្ណជាតិ ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ សម័យសង្គមជឿនលឿន បច្ចេកវិទ្យាទំនើប រីកចម្រើននូវធនធានមនុស្ស, បណ្តាញទំនាក់ទំនងសង្គម(Facebook) កាន់តែច្រើន គួរអ្នកដែលបានបំពេញការងារអ្វីមួយ អនុវត្តតាមតួនាទីភារកិច្ច ប្រកបដោយគុណធម៍។
បើនៅខេត្តកំពង់ឆ្នាំងវិញ លើ Facebook ជាច្រើនរបស់ប្រជាពលរដ្ឋ បានបញ្ចេញនូវទស្សនៈមិនគាំទ្រ នូវអ្វីដែល អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន អាចមានជំនឿ ហោរ៉ាខ្លាំងពេក ដល់ថ្នាក់ភ្លេចគិត ពីតម្លៃរូបិយប័ណ្ណជាតិ ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប យកលុយក្រាលតាមកាំជណ្តើរ គោរពជំនឿ។
សូមរម្លឹកថា៖ បន្ទាប់ពីបែកធ្លាយរូបភាព២ ទៅ៣សន្លឹក ក្នុងពិធីសូត្រមន្តឡេីងគេហដ្ឋានដ៏ធំស្កឹមស្កៃ របស់លោក អភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ កន្លងទៅ គឺមានសាច់ញាតិរបស់លោកបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook) ធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនរិះគន់ ដោយអ្នកខ្លះលើកឡើងថា៖អភិបាលខេត្តកំពង់ឆ្នាំងរូបនេះ មិនគួរធ្វើរឿងផ្ដេសផ្ដាសបែបនេះសោះ ត្រង់គាត់បានយករូបិយប័ណ្ណប្រាក់ដែលមានរូបព្រះឆ័យល័ក្ខ ព្រះបរមរតនកោដ្ឋ ដែលប្រជាពលរដ្ឋទូទាំងប្រទេសគោរពស្រលាញ់ទ្រង់ មកក្រាលពីលើកាំជណ្ដើរផ្ទះហើយដេីរពីលើបែបនេះ. គាត់មិនបានគិតដល់ចំណុចអវិជ្ជមាន ថានេះជាកាប្រមាថ ដ៏ធ្ងន់ធ្ងរទៅលេី ព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងនាមខ្លួនជាមន្ត្រីជាន់ខ្ពស់។ សូមបញ្ជាក់ថា៖ ថាចាប់តាំងពីលោកឈួរ ច័ន្ទឌឿន មកកាន់តំណែងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងអតីតជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង គាត់តែងតែធ្វើរឿងប្លែកៗធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។ ពិសេសមន្ត្រីរាជការតាមមន្ទីរជុំវិញខេត្តទទួលយកអត់បាន តែមិនហ៊ានប្រតិកម្ម បានត្រឹមដកដង្ហើមធំ ខណៈគាត់យកទម្លាប់មកអនុវត្ត ផ្ទុយពីកិច្ចការរដ្ឋបាល។
ក្រុមមន្ត្រីបានរលឹកខ្លះថា៖
ទី១-ដូចជាយកដីរបស់រដ្ឋធ្វើជារបស់ខ្លួន។
ទី២-យកត្រារដ្ឋបាលខេត្តមកប្រេីក្នុងការ ថ្លែងការណ៍ការពារទ្រព្យសម្បត្តិរបស់ខ្លួននឹងកោះហៅភ្ញៀវទៅហែរជំនួន។ ទី៣- ចេញសេចក្តីជូនដំណឹងបិទទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំងតែត្រូវបរាជ័យ។
ទី៤-សូម្បីតែធ្វើបង្គន់អនាម័យក៏ក្រុងពាលី និងធ្វើខ្ទមអ្នកតាក៏ក្រុងពាលី កោះហៅមន្ត្រីរាជការទៅចូលរួមដោយមិនខ្វល់ពីពេលវេលា។
ទី៥-ញុះញ៉ុងអោយមន្ត្រីប្ដឹងអ្នកសារព័ត៌មាន តែខ្លះមិនធ្វើតាម ខ្លះទៀតក៏ធ្វើតាម។ ទី៦-រំលោភសេចក្តីសម្រេចរបស់តុលាការរឿងដីធ្លីនៅបន្ទាយតំបន់ប្រតិបត្តិការកំពង់ឆ្នាំង។
ទី៧-កោះប្រជុំមន្ត្រីរាជការគ្មានពេលទំនេរ ខុសពីខេត្តផ្សេង ធ្វើឲ្យមន្ត្រីរាជការមានការរអ៊ូររទាំចិត្តខ្លាំង។ ទី៨-មានចរិកដឹកនាំបក្ខពួកនិយមនិងគ្រួសារនិយម។
ទី៩-នៅថ្ងៃទី៩ ខែមករាឆ្នាំ២០២០ នេះក្នុងពិធីសូត្រមន្តឡើងគេហដ្ឋានថ្មី របស់អភិបាលខេត្ត បែរជាយករូបិយប័ណ្ណប្រាក់រៀលដែលមានរូបព្រះឆ័យល័ក្ខ ព្រះបរមរតនកោដ្ឋព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទៅក្រាលតាមកាំជណ្ដើរហើយដើរពីលើ។ ល។
រឿងប្លែកៗ ចម្លែកបែបនេះត្រូវបានមហាជនមើលឃើញថាដោយសារតែលោកអភិបាលខេត្តរូបនេះជឿលើជំនឿ គ្រូហោរ៉ា ងុបងុលខ្លាំងពេកទើបធ្វើឲ្យ ប្រព្រឹត្តិរឿងមិនគប្បីបែបនេះ។ រហូតមិនគិតដល់ ទិដ្ឋភាពសង្គម ទិដ្ឋភាពច្បាប់ និងទិដ្ឋភាពវិទ្យាសាស្ត្រ ជៀសមិនផុតពីការរិៈគន់។ សូមបញ្ជាក់ថា៖ រូបភាពទាំងអស់ខាងលើនេះគឺជាពិធីសូត្រមន្តឡើងគេហដ្ឋានថ្មីរបស់អភិបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៩ ខែមករាឆ្នាំ២០២០ ដោយឈានដល់ករណីបែកធ្លាយពី ហ្វេសប៊ុករបស់សាច់ញាតិអភិបាលខេត្តបង្ហោះលើបណ្ដាញសង្គមនេះតែម្តង។
ពាក់ព័ន្ធនឹងបញ្ហារិៈគន់ខាងលើ លោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាព នគរដ្រេហ្គន តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះថា៖ រឿងនេះខ្ញុំបានអោយអ្នកនាំពាក្យនិងរដ្ឋបាលសាលាខេត្តធ្វើការបំភ្លឺជាសាធារណៈរួចហើយ គ្មានអ្នកណាគេជាន់នោះទេ អ្នករិៈគន់ថា មិនមែនជាហេតុផលពិត។ លោកអភិបាលខេត្តបានបន្តថា៖ ពេលសូត្រមន្តនោះខាងអាចារ្យអោយដាក់តាមកាំជណ្តើរទី១ ទី២ និងកាំជណ្តើរទី៣ ដើម្បីចារ ចាត់ទុកថាការលើករាសី អោយទៅជាលុយលាភ លុយជ័យ សុខសប្បាយ រួចខ្ញុំដើរពីចំហៀងឆ្ងាយពីលុយទេ មិនបានជាន់ គ្រាន់តែក្នុងកម្មវិធីនេះមានអ្នកចូលរួមជាង៤០នាក់ ពេលនោះមានខ្យល់ មានការបើងលុយខ្លះដែរ តែខាងអាចារ្យបានប្រមូលលុយទាំងអស ដែលចារហើយ យកចេញពីកាំជណ្តើរ ប្រោសព្រំអោយត្រជាក់ត្រជុំ ។ ម្យ៉ាងទៀតនេះជាកម្មវិធីរបស់អាចារ្យទេ និងកុំយល់ច្រលំបកស្រាយខុសធ្វើអោយមតិសាធារណៈយល់ទៅជារឿងផ្សេង៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print