បើកបរគោរពច្បាប់ចរាចរណ៍ផង..! ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវបណ្ដាលឲ្យដួលបាក់កស្លាប់ភ្លាមៗនៅនិងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដួលបាក់ក ស្លាប់ភ្លាមៗនៅនិងកន្លែង បង្ករការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ កាល់ពីវេលាម៉ោង១២និង២០នាទី យប់ឈានចូល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយ ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ប៊ុន រ៉ងម៉ាលីវី ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅ ផ្ទះលេខ ៥A ផ្លូវភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូហុងដា ភី សុី អុិច ពាក់ស្លាកលេខ ភ្នំពេញ 1HV-0610 ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំនុចកើតហេតុក៏បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពេញទំហឹង ក៏បណ្តាលឲ្យបោកក្បាលបាក់ក ស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅខាងជំនាញចររាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើការវ៉ាស់វែងម៉ូតូ យកទៅរក្សាទុក ប្រគល់ជូនសាច់ញាតិវិញ ។ ចំណែកសពបុរសរងគ្រោះក្រោយពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចជំនាញប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print