ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់តូចចិត្ដរឿងប្រពន្ធរត់ចោលមានគំនិតខ្លី បាន សម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនដោយចងកហើយត្រូវបានពលរដ្ឋប្រទះឃើញ (ចងកសម្លាប់ខ្លួន) កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំកុរ ឯសក័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅចំណុច ភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចនគរបាលស្រុកអន្លង់វែងបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះឯម សុខាហៅ(ងុយ) ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅ ភូមិស្រះឈូកឃំុ ត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បានយកខ្សែអង្រឹងពណ៌ខៀវទៅចងកនឹងដើមឈើកម្ពស់៣មែត្រ បណ្តាលឲ្យស្លាប់ដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ។
សមត្ថកិច្ចបានបន្តទៀតថា ក្នុងករណីនេះមូលហេតុជនរងគ្រោះតូចចិត្តនឹងប្រពន្ធ រត់ចោលដោយសារខ្លួនមានជំងឺប្រចាំកាយ (ប្រើប្រាស់គ្រឿងញៀនច្រើន រហូតសរសៃប្រាសាទ) បានចេញពី ផ្ទះកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៦ល្ងាចហើយឪពុកម្តាយបានសួរបងប្អូនអ្នកជិតខាងតែរកមិនឃើញ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួរសារធ្វើបុណ្យ តាមប្រពៃណី៕ ប៉ែន នួន