សូមមេត្តាបើកបរគោរពច្បាប់ចរាចរណ៍ផង..! មនុស្សប្រុសស្រី៩នាក់រងរបួសធ្ងន់និងស្រាល ករណីរថយន្តបុករថយន្តនៅស្រុកសន្ទុក

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តបុករថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសធ្ងន់០៥នាក់(ស្រី០២នាក់) និងរបួសស្រាល០៤នាក់(ស្រី០៣នាក់) ខូចខាតរថយន្ត០២គ្រឿង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៤ និង ២៥នាទីទៀបភ្លឺ ថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២០នៅលើកំណាត់ផ្លូវជាតិលេខ០៦  ភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា៖ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ដ្លាកលេខភ្នំពេញ2AT.8632 (បើកបរទិសដៅពីត្បូងទៅជើង) ដោយឈ្មោះ សៀង.សឿន ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិពញ្ញាពុន សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(របួសធ្ងន់) មុខរបរក្រុមប្រឹក្សាសង្កាត់ព្រែកព្នៅ។ អ្នករួមដំណើរចំនួន០២នាក់ គឺ១-ឈ្មោះ អាន.អេង ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិ សង្កាត់ជាមួយអ្នកបើកបររថយន្ត(របួសធ្ងន់)មុខរបរមន្ត្រីរាជការក្រសួងផែនការ។  ២-ឈ្មោះ យ៉ុក.សាបឿន ភេទស្រី  អាយុ ៤៥ឆ្នាំ នៅភូមិ សង្កាត់ ជាមួយអ្នកបើកបររថយន្ត(របួសស្រាល)មុខរបរនៅផ្ទះ។
ចំណែករថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AX.6576 (បើកបរទឹសដៅពីជើងទៅត្បង) ដោយឈ្មោះ ហេង.ជ្រុយ ភេទប្រុស  អាយុ ៥៣ឆ្នាំ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសធ្ងន់)មុខរបរបើកបររថយន្តឈ្នួល។ អ្នករួមដំណើរចំនួន០៥នាក់ :១-ឈ្មោះ អ៊ុត.សាគុណ ភេទស្រី  អាយុ ៧៣ឆ្នាំ រស់នៅភូមិ ព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ(របួសធ្ងន់)មុខរបរកសិករ។   ២-ឈ្មោះ ឡាយ.ចំរើន ភេទស្រី  អាយុ ២១ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ(របួសធ្ងន់)មុខរបរកសិករ។   ៣-ឈ្មោះ ប៊ូ.វ៉ាន់សី ភេទស្រី  អាយុ ៥៤ឆ្នាំ រស់នៅភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសណ្តាន់ខេត្តកំពង់ធំ(របួសស្រាល)មុខរបរកសិករ។   ៤-ឈ្មោះ ជាង.ដានី ភេទស្រី  អាយុ ៤៥ឆ្នាំ រស់នៅភូមិកំពង់ត្របែក ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ(របួសស្រាល)មុខរបរកសិករ។   ៥-ឈ្មោះ ជា.សុខឃឿន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិកូនក្អែក ឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ(របួសស្រាល)មុខរបរកសិករ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក រីឯអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ។មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្តហាយឡែនឌ័របើកបរក្នុងស្ថានភាពងងុយដេក បានរេចង្កូតទៅបុករថយន្តសាំងយ៉ុងដែលកំពុងចរាចរណ៍ ក្នុងគន្លងផ្លូវផ្ទុយគ្នា៕

...

ដោយ៖ ប៊ុនរិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print