គ្រោះថ្នាក់បំផុតអ្នកបរិភោគ ខណៈមានទំនិញខុសច្បាប់និងខូចគុណភាពជាង ៦៦តោន លួចនាំចូល និងស្តុកទុកចែកចាយនៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ យ៉ាងតិចមានទំនិញខុសច្បាប់និងខូចគុណភាពជាង ៦៦តោន លួចនាំចូល និងស្តុកទុកចែកចាយនៅខេត្តសៀមរាប អាចប្រឈមនិងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគ ហើយសមត្ថកិច្ច ជំនាញពាក់ព័ន្ធបើកអោយនាំចូលនេះ ពួកគេពិតជាចេតនាសម្លាប់ប្រជាពលរដ្ឋដោយលក្ខណៈប្រយោល ខណៈងប់ងល់នឹងប្រយោជន៍។
សូមបញ្ជាក់ថា៖ កំលាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រី គយនិងរដ្ឋាករខេត្តនិងមន្ត្រីសាខាកាំកុងត្រូល ខេត្តសៀមរាប ក្រោមការសម្របសម្រួលដោយលោក កើត សុ វណ្ណា រ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប គឺលោកឧត្តមសេនីយ៍ត្រី ម៉ក ធារ៉ា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចព្រមទាំងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន បានចុះធ្វើការត្រួតពិនិត្យឆែកឆេរ និងបង្ក្រាបទីតាំងស្តុកទុក ចែកចាយទំនិញ ខុសច្បាប់ និងខូចគុណភាព នៅទីតាំងក្នុងបុរីសៀង ណាំ ស្ថិតនៅ អាគារផ្ទះ ០២ល្វែងគ្មានលេខនៅក្នុងភូមិសាស្ត្រ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលម្ចាស់ផ្ទះឈ្មោះ សេង ពាល ភេទ ប្រុសអាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ។
បើតាមការផ្សាយរបស់អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី ១២ខែមករា ឆ្នាំ ២០២០ បានឲ្យដឹងថា៖ ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះ បានឆែកឆេរជាក់ស្តែងរកឃើញវត្ថុតាងបទល្មើសមានដូច៖ ជាប្រភេទ ប្រេងឆា ៖ ប្រេងឆា កាន ចំណុះ ២៥ គីឡូក្រាម ចំនួន ១,១៤០ កានស្មើ ២៧,៣៦០ គីឡូក្រាម ។ ប្រេងឆា ដបតូច ចំណុះ ១០ គីឡូក្រាម ចំនួន១០០ កេស ស្មើ ១,០០០ គីឡូក្រាម ។ ប្រេងឆា ដបធំ ចំនួន៩៧ កេស ស្មើ ១,៦៩៧.៥ គីឡូក្រាម ។ ប្រេងឆា ចំណុះ៥ លីត្រ ចំនួន៣កេស ស្មើ ៥៧ គីឡូក្រាម ។
ចំណែកប្រភេទប័រ ៖ ប័រលឿង ចំណុះ១៦គីឡូក្រាមចំនួន៥០កេសស្មើ ៨០០គីឡូក្រាម។ ប័រស ចំណុះ ២៥ គីឡូក្រាមចំនួន១៧កេសស្មើ៤២៥ គីឡូក្រាម ។ មេនំប៉័ង ចំនួន២១កេសស្មើ ២១០គីឡូក្រាម ។
ចំណែក ប្រភេទ ម្ស៉ៅ ៖ ម្ស៉ៅ មី សញ្ញា កូនសោ ទឹកក្រូច ចំនួន ១,១៥៣ កា រ៉ុង ស្មើ ២៨,៨២៥ គីឡូក្រាម ។ ម្ស៉ៅ មី សញ្ញា ត្រីវិស័យ ក្រហម ចំនួន ១៣០ កា រ៉ុង ស្មើ ៣,២៥០ គីឡូក្រាម ។ ត្រីខកំប៉ុង រូប ស្រី បីនាក់ ចំនួន ១១៩ កេស ស្មើ ២,៣៨០ គីឡូក្រាម ។
សរុប វត្ថុតាងរូមទាំងអស់មានចំនួន ៦៦,០០៤.៥ គីឡូក្រាម ស្មើ ៦៦ តោន និង ៤.៥ គីឡូក្រាម ។
ចំណែកវត្ថុតាងសមត្ថកិច្ច ឭចម្រុះបានធ្វើចំណាត់ការគឺ ៖ មន្ត្រីកាំកុងត្រូលបាន ដកហូតសំណាកមួយចំនួនយកទៅធ្វើពិសោធន៍ដើម្បីរកសារ ធាតុគីមី ហាមឃាត់និងបានធ្វើកំណត់ហេតុបិទទីតាំងបណ្តោះអាសន្ន ។
ចំពោះវត្ថុតាងនៃបទល្មើសសមត្ថកិច្ចចម្រុះបានប្រគល់ទៅឲ្យមន្ត្រីគយ និងរដ្ឋាករខេត្តសៀមរាបចាត់ការទៅតាមនីតិវិធីនៃច្បាប់ស្តីពីគយ ។ ជនសង្ស័យ ឈ្មោះ សេង ពាល ត្រូវបានសមត្ថកិច្ចនាំខ្លួនមកធ្វើការ សាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ៕

...

ដោយ៖ ប៊ុនរិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print