សហរដ្ឋអាមេរិក៖ ទោះប្រធានាធិបតីអាមេរិក ដូណាលត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មានទំនាក់ទំនងល្អប្រសើរនិងគ្នាក្តី តែមិនទាន់គ្រប់គ្រាន់ដើម្បី ជំរុញកិច្ចពិភាក្សា ស្តីពីកម្មវិធីបរមាណូ កូរ៉េខាងជើង នោះឡើយទេ ដោយសារតែអាមេរិក បានធ្វើឲ្យកូរ៉េខាងជើងបាត់បង់ទំនុកចិត្ត។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ៖ប្រសិនបើ អាមេរិកព្រមពិភាក្សា នៅចុងឆ្នាំ ២០១៩ តាមសំណើររបស់កូរ៉េខាងជើង នោះស្ថានភាពទំនាក់ទំនងប្រទេសទាំងពីរ នឹងល្អប្រសើរយ៉ាងខ្លាំង ។
នៅពេលនេះ រដ្ឋបាលលោកដូណាល់ ត្រាំ ទាក់ទង ទៅកូរ៉េខាងជើង ដើម្បីភ្ជាប់កិច្ចពិភាក្សា ឡើងវិញ។ សហរដ្ឋអាមេរិក មានបំណង ចង់បន្តកិច្ចពិភាក្សាអំពី បញ្ហា រំសាយអាវុធនុយក្លេអ៊ែរឡើងវិញ ។
ទីប្រឹក្សា សន្តិសុខជាតិ របស់សេតវិមាន លោក Robert O’ Brien បានថ្លែងប្រាប់ប្រភព Axios ផ្សាយថា «យើងបានទាក់ទង ទៅ កូរ៉េខាងជើង និងដើម្បីឲ្យពួកគេដឹងថា យើងអាច បន្ត កិច្ចពិភាក្សាគ្នា នៅទីក្រុង Stockholm ជាទីកន្លែង ដែលចរចា ចុងក្រោយ បានធ្វើឡើង កាលពីដើមខែតុលា ឆ្នាំ២០១៩ កន្លងទៅនោះ»។
លោកទីប្រឹក្សា សន្តិសុខជាតិអាមេរិក O’Brien ក៏បានសម្តែងអំពីសុទិដ្ឋិនិយម ចំពោះ ធាតុពិត ដែលថាទីក្រុងព្យុងយ៉ាង មិនបានប្រគល់ជូនអំណោយ បុណ្យគ្រីស្ទមាស់ គឺការបាញ់សាកល្បង មីស៊ីល ដូចអ្វីដែលមេដឹកនាំ គីម ជុងអ៊ុន បានសន្យា ផ្តល់ជូន ចំពោះសហរដ្ឋអាមេរិក ។
លោក O’Brien បានថ្លែងថា «លោក គីម បានសន្យា ផ្ញើកាដូគ្រីស្ទមាសមួយ ។ លោកប្រធានាធិបតី គិតថា គាត់ (គីមជុងអ៊ុន) ផ្ញើ ថូមួយឲ្យគាត់។ យើងមិនបានទទួល ថូ មួយ ឬកាដូ គ្រីស្ទមាស់ ណាមួយទេ ។ នេះហាក់ដូចជា ជំហរវិជ្ជមានមួយ» ៕
ដោយ៖ មែវ សាធី