ទីប្រឹក្សាសន្តិសុខជាតិអាមេរិក៖ ចំពោះអ៊ីរ៉ង់យើងមិនចាំបាច់ពីភាក្សាអ្វីឡើយ តែទីតាំងយោធាអាមេរិកនៅអុីរ៉ាក់ រងការវាយប្រហារគ្រាប់រ៉ូកែត បណ្តាលអោយរបួសទាហាន៤នាក់

ចែករំលែក៖

សហរដ្ឋអាមេរិក៖ សារព័ត៌មាន Sputnik បានដកស្រង់សម្តីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien បានបញ្ជាក់ថា ចំពោះអ៊ីរ៉ង់ យើងមិនចាំបាច់ពិភាក្សាច្រើននោះឡើយ។ ការលើកឡើងខាងលើរបស់លោក ក្នុងពេលដែលប្រធានាធិបតីដូណាលត្រាំ ប្រកាសថា អាមេរិក មិនលុបទណ្ឌកម្មទៅលើប្រទេសនេះឡើយ ។
លោក Robert O’Brien បញ្ជាក់ថា៖ យន្ត ការបន្ត«យើងមិនត្រូវការកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់នោះឡើយ សេដ្ឋកិច្ចជាតិ របស់យើង រឹងមាំ អស្ចារ្យខ្លាំងណាស់។ មានតែពលរដ្ឋអ៊ីរ៉ង់ប៉ុណ្ណោះ ត្រូវការកិច្ចពិភាក្សា ជាមួយ យើង »។
លោក Robert O’Brien បន្តទៀតថា ការដាក់ទណ្ឌកម្មបន្ថែមរបស់អាមេរិក ក៏ដូចជា ការធ្វើបាតុកម្មនៅក្នុងស្រុក នឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះត្រូវជាប់គាំងទាំងស្រុង ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ទីតាំងយោធាអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ រងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត ដល់ទៅ៨គ្រាប់ ។ ការវាយប្រហារសម្តៅទៅលើទីតាំង អាមេរិក នៅចម្ងាយពីទីក្រុង បាតដាត ប្រមាណ ៩០ គីឡូម៉ែត្រ នៅភាគខាងជើង ។ ការបាញ់ប្រហារ កើតឡើងកាលពីថ្ងៃទី ១២ខែមករា បណ្តាលឲ្យទាហានអាមេរិក ៤នាក់រងរបួស។
ទីតាំងយោធា ដែលរងការបាញ់ប្រហារដោយរ៉ុក្កែត ពេលដំបូងជាកន្លែងឈរជើងរបស់ទាហានអាមេរិកច្រើនបំផុត។ ប៉ុន្តែពេលនេះទាហានអាមេរិកបានដកចេញ  ក្រោយបញ្ចប់សង្គ្រាបប្រឆាំងក្រុមភេរវកម្ម IS នៅក្នុងទឹកដីអ៊ីរ៉ាក់ ដោយនៅមានទាហានតែមួយចំនួនតូចការពារទីនោះតែប៉ុណ្ណោះ។
មកទល់ពេលនេះ មិនទាន់ដឹងថា ក្រុមណាជាអ្នកវាយប្រហារនោះឡើយ ។ ប៉ុន្តែការវាយប្រហារខាងលើកើតឡើង ក្រោយប៉ុន្មានថ្ងៃដែលមេដឹកនាំក្រុម ឧទ្ទាម Qais al-Khazali លោក Asa’ib Ahl al-Haq បានប្រកាសថា ដល់ពេលដែលត្រូវ ធ្វើសកម្មភាពសងសឹកអាមេរិក ដែលបានបាញ់ប្រហារទៅលើ អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងបាតដាត កាលពីដើម ខែមករានេះ សម្លាប់មេទ័ពអ៊ីរ៉ង់ និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូបទៀត ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print