ពលរដ្ឋហ្វីលីពីនជាច្រើន ត្រូវជម្លៀសចេញពីផ្ទះ ក្រោយភ្នំភ្លើង កម្រើកខ្លួន

ចែករំលែក៖

ប្រទេសហ្វីលីពីន៖ ជើងហោះហើរជាច្រើនត្រូវបានបង្វែទិសដៅហោះហើរ ដើម្បីបញ្ចៀសគ្រោះថ្នាក់កើតឡើងជាយថាហេតុ ក្នុងពេលដែលភ្នំភ្លើង ក្នុងប្រទេសហ្វីលីពីន បានកម្រើកខ្លួន ។ ក្រៅពីនេះពលរដ្ឋរស់នៅជិតភ្នំភ្លើងក៏បានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពផងដែរ ។
ភ្នំភ្លើងដែល កម្រើកខ្លួន នោះមានឈ្មោះថា Taal ដែលស្ថិតនៅភាគខាងត្បូង ទីក្រុង ម៉ានីល បានភ្ញាក់កម្រើកខ្លួនតែបន្តិច ប៉ុន្តែ ធ្វើឲ្យមនុស្សរាប់ពាន់នាក់ រស់នៅក្បែរខាងនោះ ភៀសខ្លួន ព្រមទាំង ផ្អាក ជើងហោះហើរ ឆ្លងកាត់លើតំបន់នេះ ទាំងស្រុង ។
ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ភ្នំភ្លើង ដ៏ទាក់ទាញភ្ញៀវទេសចរណ៍ នៅក្នុងប្រទេសហ្វីលីពីននេះ បានកម្រើកខ្លួន ព្រួស កម្អែផេះ និងផ្សែង ខ្មួលខ្មាញ់ ទៅលើ លំហរ អាកាស កាលពីវេលាព្រឹកព្រលឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ។ អាជ្ញាធរ ជំនាញ បានលើកឡើងថា វាអាចនឹងផ្ទុះខ្លាំង នៅប៉ុន្មានម៉ោងបន្ទាប់ នៅក្នុងថ្ងៃនេះ ហើយជាមូលហេតុ ត្រូវតែជម្លៀសខ្លួនប្រជាជនជាង២ពាន់នាក់នៅក្បែរខាងភ្នំភ្លើង Taal នេះ ទៅរកទីកន្លែងមានសុវត្ថិភាព ដើម្បីបង្ការគ្រោះថ្នាក់ ឲ្យបានមុន ។
មុនដំបូងអាជ្ញាធរ ប្រកាសផ្អាកជាបណ្តោះអាសន្នប្រតិបត្តិការជើងហោះហើរ ទាំងទៅ និងត្រឡប់ មកវិញ នៅអាកាសយានដ្ឋាន NAIA ប៉ុន្តែក្រោយមក បានប្រកាស ផ្អាកទាំងស្រុង រហូតទាល់តែមានកំណត់បង្ហាញជូនដំណឹង ចុងក្រោយបន្ថែមទៀត ។
គួររំលឹកថា ភ្នំភ្លើង ចម្ងាយប្រហែល ៦៥គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងម៉ានីលនេះ ជាភ្នំភ្លើងរស់ និងសកម្មជាងគេ ។ ភ្នំភ្លើង Taal បាន ផ្ទុះ ចុងក្រោយ នៅក្នុងឆ្នាំ១៩៧៧ ។ គួរបញ្ជាក់ដែរថា ភ្នំភ្លើង ផ្ទុះ ដ៏សាហាវ សម្លាប់មនុស្ស នៅហ្វីលីពីន គឺភ្នំភ្លើង Mount Pinatubo ចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ភាគពាយព្យ ទីក្រុងម៉ានីល សម្លាប់ មនុស្ស អស់ជាង៨០០នាក់ កាលពីឆ្នាំ១៩៩១ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print