ឃាត់ជនសង្ស័យជនជាតិចិន២ នាក់ពាក់ព័ន្ធ ករណី ផ្តើមគំនិតបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់

ចែករំលែក៖

ភ្នំពេញ៖ កំម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ជនសង្ស័យ២ នាក់ពាក់ព័ន្ធ ករណី ផ្តើមគំនិតបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់ នៅវរលាម៉ោង២២និង៣៤នាទីថ្ងៃទី០៧ខែមករា ឆ្នាំ២០២០ នៅចំនុចសណ្ឋាគារសៅអាសុីវីយូ ទីតាំងលេខ ៥៣+៥៥ ផ្លូវ១១៣ ភូមិ០២សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពី ជនរងគ្រោះបានឡើងទៅបន្ទប់របស់ខ្លួននៅជាន់ទី០៩ ពេលចូលដល់ស្រាប់តែឈ្មោះHONG LIANGភេទប្រុសបានឆាតអោយជនរងគ្រោះទៅបន្ទប់ជនល្មើស ពេលជនរងគ្រោះទៅដល់បានឃើញមនុស្ស០២នាក់ស្រី០១នាក់ហើយបាននិយាយរឿងលុយកាក់ព្រមទាំងអោយជនរងគ្រោះផ្តិតមេដៃ និងចុះហត្ថលេខានៅលើឯកសារជំពាក់លុយ និងឯកសារប្រគល់សណ្ឋាគារអោយទៅអ្នកផ្សេង ពេលនោះជនរងគ្រោះមិនព្រមក៍មានការវាយតប់គ្នាក្រោយមកមានឈ្មោះ PAN XUSHENGភេទប្រុសជនជាតិ ចិន និង០២នាក់ទៀតមិនស្គាល់ឈ្មោះជាជនជាតិចិនព្រមទាំងមានកូនកាំបិតមកភ្ជង់លើជនរងគ្រោះ ពេលនោះជនរងគ្រោះក៍យល់ព្រមផ្តិតមេដៃនិងចុះហត្ថលេខាលើឯកសារនោះទៅ ក្រោយមកទៀតឈ្មោះPAN XUSHENGបានទាមទារសោរបន្ទប់និងលេខកូតទូរដែក ពេលបានលេខកូតនិងសោរបន្ទប់ហើយឈ្មោះ PAN XUSHENGទៅបើកទូរដែកព្រមទាំងយកសម្ភារៈជនរងគ្រោះមកទុកលើតុ ក្រោយមកទៀតមានជនជាតិចិន០២នាក់បាននាំជនរងគ្រោះទៅដេកនៅបន្ទប់មិនចាំ ជាន់ទី០៩ រហូតដល់ថ្ងៃទី០៨ខែមករាឆ្នាំ២០២០ថ្ងៃត្រង់ជនជាតិចិន០២នាក់និងម្នាក់ទៀតស្រីដែលហៅថាស្រីធំអោយរថយន្តដឹកខ្លួនទៅខុនដូរដឺព្រីតនៅជិតស្ថានទូតអូស្ត្រាលីរហូតដល់ម៉ោង២២និង០០នាទីជនរងគ្រោះបានរត់គេចខ្លួនទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីអោយគេជួយ ។

លុះដល់ថ្ងៃទី១០ខែមករាឆ្នាំ២០២០វេលាម៉ោង១០និង០០នាទីជនរងគ្រោះបា
នឃើញជនសង្ស័យកំពុងស្នាក់នៅបន្ទប់លេខ ៤០២ ជាន់ទី០៤ សណ្ឋាគារសៅអាសុីវីយូផ្លូវ១១៣សង្កាត់បឹងព្រលិត ខណ្ឌ៧មករាក៍ប្តឹងសមត្តកិច្ចអោយឃាត់ខ្លួនជនសង្ស័យ០២នាក់ មកកាន់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលិតតែម្តង ។

• ជនសង្ស័យរួមមាន ០៣នាក់ (គេចខ្លួន០១នាក់)

១/ ឈ្មោះ HONG LIANG ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិចិនមុខរបរប្រធានសណ្ឋាគារ ស្នាក់នៅសណ្ឋាគារសៅអាសុីវីយូផ្ទះលេខ៥៣+៥៥ផ្លូវ១១៣សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

២/ ឈ្មោះ PAN XUSHENG ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិចិន ស្នាក់នៅសណ្ឋាគារសៅអាសុីវីយូផ្ទះលេខ៥៣+៥៥ផ្លូវ១១៣សង្កាត់បឹងព្រលិត ខណ្ឌ៧មករា

៣/ ឈ្មោះ MENG JIE ភេទស្រី ជនជាតិចិន (គេចខ្លួន)

* ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់យើងបានពិនិត្យទឹកនោមពុំមានសារធាតុញៀន

• ជនរងគ្រោះ ឈ្មោះ ZHOU CHAOJIANG ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិចិនមុខរបរគ្រប់គ្រងសណ្ឋាគារសៅអាសុីវីយូ ស្នាក់នៅសណ្ឋាគារសៅអាវីយូផ្ទះលេខ៥៣ផ្លូវ១១៣ភូមិ០២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

•សម្លារៈបាត់បង់រួមមាន៖

១/ ប្រាក់ដុល្លាអាមេរិកចំនួន៩០០$
២/ សែកចំនួន ០២សន្លឹក
៣/ កាតអេ ធី អឹម ចំនួន០១និងឯកសារមួយចំនួនទៀត

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print