ចាប់ពីថ្ងៃទី ១៥-២០ខែមករា ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន ធាតុអាកាស នឹងចុះត្រជាក់នៅពេលព្រឹក មានពី ១៧-២០ °C

ចែករំលែក៖

ភ្នំពេញ៖ ខេត្តចំនួន៥ នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានជាអាទិ៍ ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី
មណ្ឌលគិរី និងខេត្តប៉ៃលិន ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹក ដោយ សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C ចាប់ពីថ្ងៃទី ១៥-២០ ខែមករា ឆ្នាំ២០២០ ខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពី ៖ស្ថានភាពធាតុអាកាស នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។
តាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា៖តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា៖
ជ្រលងសម្ពាធខ្ពស់នឹងរំកិលចុះមកក្រោម ជាមួយនិងខ្យល់មូសុងឦសានមានឥទ្ធិពលបង្គួរលើកម្ពុជា ។
ស្ថានភាពបែបនេះ ធ្វើឲ្យ ៖១- ចាប់ពីថ្ងៃទី ១៥-១៧ ខែមករា + បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានជាអាទិ៍ ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី
មណ្ឌលគិរី និងខេត្តប៉ៃលិន ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹក ដោយ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩
-៣២ °C ។
២- តំបន់វាលទំនាបកណ្តាល ។
-សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០
-៣២ °C ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print