សរសរផ្ទះស៊ីម៉ងត៌រលំសង្កត់បែកក្បាលស្លាប់កុមារា នៅស្រុកសាមគ្គីមានជ័យ

ចែករំលែក៖

កំពង់ឆ្នាំង៖ កុមារាម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងបន្ទាប់ពីសរសរថ្ម១ដើម ពេលដែលរើផ្ទះចេញបានដួលរលំសង្កត់ទៅលើកុមាររងគ្រោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៥ និង១០នាទី ។
សមត្ថកិច្ចមូលដ្ឋានបានឲដឹងថា កុមារារងគ្រោះឈ្មោះ សាត វិសាល អាយុ ៤ឆ្នាំ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ នៅថ្ងៃកើតហេតុ ឪពុករបស់កុមារារងគ្រោះ បានធ្វើការរុះរើផ្ទះឈើចេញផ្នែកខាងលើ តែមិនបានផ្តួលសរសរថ្មនេះ ដោយទុកបញ្ឈរចោល ជាប់ចំណងជាមួយនឹងខ្សែ ខណៈនោះក្មេងរងគ្រោះបានទៅលេងក្បែរសរសរថ្មនោះ ទាញខ្សែដែលចងជាប់និងសរសរថ្មក៍បណ្តាលអោយរលំដួលសង្កត់មកលើកកុមាររងគ្រោះបណ្តាលអោយស្លាប់មួយរំពេចតែម្តង ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print