នគរបាលខេត្តព្រៃវែង នឹងបញ្ជូនយុវតីរហស្សនាម «បងធំមេសាង ខេត្តព្រៃវែង» ជើងខ្លាំងទៅតុលាការនៅរសៀលនេះ

ចែករំលែក៖

ខេត្តព្រៃវែង៖ ក្រោយពីនគរបាលស្រុកមេសាង ឃាត់ខ្លួនយកមកព្រមានអប់រំ យុវតីរហស្សនាម «បងធំមេសាង ខេត្តព្រៃវែង» ដែលគំរាមវាយគូជម្លោះបង្ហោះតាមវីដេអូ គឺត្រូវអោយត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីសមត្ថកិច្ចមានគម្រោង នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ គណៈអភិបាលស្រុកមេសាង នឹងធ្វើវេទិការសាធារណៈ នៅក្នុងបរិវេនវិទ្យាល័យមេសាង ហើយតម្រូវអោយយុវតីដ៏ទំនើងរូបនេះ មកសារភាពកំហុស សូមទោសជនរងគ្រោះក្នុងកម្មវិធីនោះ។
ចុងក្រោយតំណាងអយ្យការយល់ឃើញថា ទង្វើរបស់យុវតី រហ័សនាម «បងធំមេសាង ខេត្តព្រៃវែង» ដែលត្រូវបានគេចែកចាយវីដេអូក្នុងបណ្ដាញសង្គម Facebook ដោយប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យគំរាមវាយគូជម្លោះ ដោយគ្រាន់តែជិះម៉ូតូមកលេងស្រុករបស់ខ្លួននោះ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនយកមកសួរនាំ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះយកទៅសួរនាំអប់រំអស់រយៈពេលច្រើនម៉ោង តម្រូវអោយសមត្ថកិច្ចខ្លួនបណ្តោះអាសន្ន នឹងបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បន្តតាមនីតិវិធី។ នេះបើតាមការបញ្ជាក់អោយពីមន្ត្រីតុលាការ។
បើយោងតាមរយៈវីដេអូចែកចាយក្នុងបណ្ដាញសង្គមនោះ យុវតីខាងលើមានបក្ខពួកជាច្រើននាក់ បានស្ទាក់ម៉ូតូរបស់យុវតីចំនួន ៤នាក់ផ្សេងទៀត ដែលអះអាងថា ជាអ្នកមកពីស្រុកផ្សេង មិនមែននៅស្រុកមេសាងនោះទេ ហើយមូលហេតុដែលក្រុមយុវតីខាងលើ ស្ទាក់សួរនាំ និងគំរាមរកវាយគេនោះ ដោយសារតែភាគីម្ខាងទៀត បានមើលមុខឌឺដងដាក់ខ្លួន នៅពេលទៅមើលការប្រកួតបាល់ទាត់ នៅស្រុកមេសាង ។
លោក នៅ ហាច អធិការនគរបាលស្រុកមេសាង បានប្រាប់ឲ្យដឹងថា៖ ក្រោយឃើញវីដេអូមិនសមរម្យដែលត្រូវបានចែកចាយ ក្នុងលក្ខណៈមិនសមរម្យដែលអាចប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម លោកបានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនយុវតីខាងលើយកមកសួរនាំ។ យុវតីដែលអ្នកប្រើប្រាស់បណ្ដាញសង្គមឲ្យរហ័សនាមថា «បងធំមេសាង» នោះ មានឈ្មោះ ចាន់រី ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យមេសាង ហើយថ្ងៃកើតហេតុនោះ តាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ បន្ទាប់ពីយុវតីទាំងអស់នោះ មកពីមើលគេប្រកួតបាល់នៅវិទ្យាល័យមេសាង។ បន្ទាប់ពីឃាត់ខ្លួនមកសួរនាំ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការអប់រំយុវតីខាងលើ ហើយមានការធានាពីអាណាព្យាបាល និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពបែបនេះ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយមិនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអ្វីនោះទេ ខណៈគេដឹងថាយុវតីម្នាក់នេះ កន្លងទៅមិនធ្លាប់បានធ្វើសកម្មភាពបែបនេះឡើយ។ ប៉ុន្តែអាណាព្យាបាលរបស់យុវតីខាងលើ ប្រតិកម្មនិងសមត្ថកិច្ចជាប់វាយខ្នោះកូនស្រីរបស់ខ្លួនក្នុងកំហុសប៉ុណ្ណឹង ត្រៀមប្តឹងបកសមត្ថកិច្ចវិញ ទើបអយ្យការបញ្ជាអោយឃាតខ្លួន ត្រូវបញ្ជូនទៅតុលាការតាមនីតិវិធី៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print