ផ្សែងពុលគ្របដណ្តប់ក្រុងបាងកក ប្រទេសថៃ បណ្តាលអោយមនុស្សរាប់ម៉ឺននាក់ ចូលពេទ្យ

ចែករំលែក៖

ប្រទេសថៃ៖ បញ្ហាអាកាសធាតុ ពិសេសគឺផ្សេងអ័ព្ទកំពុងតែ​ ញាំញីទីក្រុងបាងកកប្រទេសថៃ បណ្តាលឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរស់នៅ និងសុខភាពសាធារណៈ។ ផ្សេងកខ្វក់បានធ្វើឲ្យមនុស្សជារាប់ម៉ឺននាក់ធ្លាក់ខ្លួនឈើ បញ្ជូនទៅព្យាបាលក្នុងមន្ទីពេទ្យ​។
ដើម្បីទប់ស្កាត់ការបញ្ចេញផ្សេងពុល កាន់តែច្រើន កម្លាំងប៉ូលិសថៃ បានចាប់រថយន្ដចាស់ បញ្ចេញផ្សែងខ្លាំង ផាកពិន័យ ។ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក (DLT) របស់ថៃ បានឲ្យដឹងថា នាយកដ្ឋានមានវិធានការគ្រប់គ្រងរថយន្ដធំ និងវិស័យដឹកជញ្ជូនសាធារណៈ។ វិធានការនេះ គឺគ្រប់គ្រងទៅលើការបញ្ចេញផ្សែងពុល លើសពីកម្រិតសុវត្ថិភាព។ បញ្ហានេះ ក៏ជាការរៀបចំគ្រប់គ្រងទៅលើបញ្ហាការបំពុលបរិយាកាសអាកាសធាតុផងដែរ។
បញ្ហាអាកាសធាតុកខ្វក់នេះ កំពុងកើតមាន នៅតាមបណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ីរួមមាន ប្រទេសថៃ និងឥណ្ឌា…​ជាដើម។ ការធ្វើឲ្យអាកាសធាតុអួអាប់ ប៉ះពាល់ដល់សុខភាព​សាធារណៈនេះ អាចបង្កមកពីកត្ដាជាច្រើន មានដូចជា ផ្សែងបំពុលចេញពី​រោងចក្រនានា ដែលដំណើរការដោយធ្យូងថ្ម និងថាមពលបរមាណូ…ជាដើម។

អាជ្ញាធរទីក្រុងបាងកក បានរាយការណ៍ថា បានញ្ហាអាកាសធាតុ នៅក្នុងទីក្រុងបាងកក បានស្ថិតក្នុងកម្រិតមួយមិនមានសុវត្ថិភាព (២,៥ Micrometer) ហើយតិចជាងនេះ (PM២,៥) នៅក្នុងខណ្ឌ Phra Nakhon និង Wang Thonglang ។ ប៉ុន្ដែបើគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋប្រហែល៤ម៉ឺននាក់ បានស្វែងរកការពារព្យាបាលជំងឺផ្លូវដង្ហើម នៅក្នុងមន្ទីរពេទ្យ។ ក្រៅពីនេះ ក៏មានមនុស្សប្រហែលជិត១០ម៉ឺននាក់ ក៏បានទៅកាន់មន្ទីរពេទ្យ ព្យាបាលជំងឺពាក់ព័ន្ធនឹងបញ្ហាផ្សែងពុលនេះផងដែរ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print