យុវជនម្នាក់រឹត ក សម្លាប់សង្សារខ្លួនឯងហើយយកកូនកាំបិត អារ.កសម្លាប់ខ្លួនតាមក្រោយ តែត្រូវគេជួយសង្គ្រោះទាន់

ចែករំលែក៖

ភ្នំពេញ ៖ នារីកម្មការិនីរោងចក្រម្នាក់មានរូបសម្ផស្សស្រស់សោភា ត្រូវសង្សាររបស់ខ្លួនរិត ក សម្លាប់ នៅក្នុងបន្ទប់ជួលដែលពួកគេស្នាក់នៅ ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់ជាប្រុសស្នេហ៍ក៏បានយកកាំបិតចិតបន្លែអារ ក ខ្លួនឯងប៉ុនប៉ងសម្លាប់ខ្លួនទៅតាមក្រោយដែរ តែមិនស្លាប់នោះទេរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រនៅឡើយតែស្ថានភាពធ្ងន់ធ្ងរប្រហែលក៏ពិបាកថានឹងរស់ដែរ ។

ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល៧ព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២០ នៅ ចំណុចបន្ទប់ជួលក្រុមទី១១ភូមិបឹងសាឡាងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។

នារីរងគ្រោះត្រូវបានបងស្រីរបស់នាងប្រាប់ថាមានឈ្មោះសុខ ស្រីសុីម អាយុជាង២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុនិង មានស្រុកកំណើត នៅ ភូមិឧត្តម ឃុំឧត្តម ស្រុកពាមជរ ខេត្តព្រែ វែង ។ រីឯបុរសជាសង្សារមានឈ្មោះ ហ៊យ ផល្លា អាយុជិត៣០ដូចគ្នាមាន មុខរបរកម្មកររោងចក្រដូចគ្នាមាន ស្រុកកំណើតនៅភូមិរលួស ឃុំ ធ្លាប្រជុំ ស្រុកកោះអណ្តែតខេត្តតាកែវ។

តាមប្រភពព័ត៌មានពីបង ស្រីជនរងគ្រោះបានដឹងថាមុនពេលកើតហេតុគាត់អត់ឃើញប្អូនស្រីរបស់ខ្លួនទៅធ្វើការរោងចក្រជាមួយខ្លួនក៏មកមើលបន្ទប់ជួលដែលបន្ទប់ខ្ទាស់គន្លឹះខាងក្នុងទោះហៅក៏មិនឮសូឆ្លើយក៏
នាំគ្នាគាស់បន្ទប់មើលស្រាប់តែឃើញជនរងគ្រោះដេករបួសជាទម្ងន់ បុរសជាសង្សារក៏មានរបួសជាទម្ងន់ហើយក៏បានប្រញាប់ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រទាំងពីរនាក់តែជាអកុសលស្ត្រីសង្សារដោយសារតែរបួសធ្ងន់ពេកក៏បាននៅស្លាប់បាត់បង់ជីវិត នៅក្នុងពេទ្យតែម្ដង ។ ចំណែកបុរសជាសង្សារ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរកាល់ម៉ែត្រ តែស្ថានភាពរបួសក៏ធ្ងន់ធ្ងរដែរ ។

បើតាមប្រភពពីអ្នកជិតខាងខ្លះបានឲ្យដឹងថា កន្លងមកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគេក៏ធ្លាប់ឮពួកគេឈ្លោះប្រកែកគ្នាដោយពាក្យសម្ដីដែរ ហើយនៅថ្ងៃកើតកាលពីព្រលប់ក៏គេបានឮឈ្លោះគ្នាដូចសព្វដង ហើយក៏ស្ងាត់មាត់ទៅ លុះព្រឹកឡើងមិនឃើញពួកគេក្រោកទៅធ្វើការ នៅពេលបហស្រីរបស់ជនរងគ្រោះមកហៅទ្វារទើបដឹងថាអ្នកទាំងពីរមានរឿងធ្ងន់ធ្ងរបែបនេះតែម្ដង ។ ពេលនេះ ប៉ូលិសមូលដ្ឋានកំពុងតែពិនិត្យកន្លែងកើតហេតុនិងធ្វើការសួរសាក្សីដើម្បីធ្វើកំណត់ហេតុ ៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print