អ្នកចូលចិត្តផឹកទឹកដោះគោស្រស់ នាំចូលពីថៃ ប្រុងប្រយ័ត្ន​ ដោយគោយកទឹកដោះរាប់ពាន់ក្បាលឆ្លងជំងឺ

ចែករំលែក៖

ប្រទេសថៃ៖ គោចិញ្ចឹមសម្រាប់យកទឹកដោះ ជិត​១០០ក្បាល បានងាប់ និង​ជិត​២០០០ក្បាលបានឆ្លងជំងឺ មាត់-ជើង​ បង្កក្តីបារម្ភយ៉ាងខ្លាំង​ ដល់អ្នក​ប្រើប្រាស់ ផលិតផលទឹកដោះគោស្រស់នៅក្នុងប្រទេសថៃ​។
ជំងឺឆ្លងខាងលើបានកើតឡើង​នៅ​ខេត្ត សារ៉ាបុរី ភាគកណ្តាលរបស់ប្រទេសថៃ​។ប្រព័ន្ធផ្សព្វផ្សាយ​របស់ប្រទេសថៃ​បាន​ផ្សាយ​កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ថា សត្វគោចិញ្ចឹម​យកទឹកដោះ​ជិត១០០ក្បាល​បានងាប់ និង​ជិត២០០០​ក្បាល​ទៀត​បានឆ្លង សង្ស័យថាបណ្តាលមកពី​ជំងឺ​ឆ្លង​នៅត្រង់ជើង និងមាត់​របស់សត្វគោ​​ ។ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ​បានបញ្ជាក់ថា ពួកគេ​នឹងដាក់ញត្តិ​ទៅកាន់នាយករដ្ឋមន្ត្រី​ប្រយុទ្ធ​ ចាន់អូចា និងរដ្ឋមន្ត្រីក្រសួងកសិកម្ម Chalermchai Sri-on ដើម្បីស្វែងរកជំនួយ​បន្ទាន់ ។
ម្ចាស់កសិដ្ឋាន​នៅតំបន់ Tambon Lamphaya Klang ស្រុកមួយ​ស្ថិតនៅក្នុងខេត្ត សារ៉ាបុរី ដែលសត្វគោចិញ្ចឹមយកទឹកដោះ ​រងផលប៉ះពាល់ខ្លាំង​បំផុតនោះ​បានប្រាប់ប្រភពព័ត៌មានក្នុងស្រុក​ផ្សាយថា សត្វគោរបស់ពួកគាត់​បានចាប់ផ្តើម​លេចចេញសញ្ញា​នៃជំងឺឆ្លងទាំងនេះ​ តាំងតែពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០​រហូតមក ។

មន្ត្រីក្នុងតំបន់​បានបញ្ជាក់ថា ការឆ្លងរាលដាលជំងឺនេះ​ស្ថិតនៅកសិដ្ឋាន​ប្រហែល​១០៨កន្លែង ដែលមានគោចិញ្ចឹមសម្រាប់យកទឹកដោះ​ប្រហែល ២ ៣០០​ក្បាល ស្ថិតនៅក្នុងខេត្ត សារ៉ាបុរី ។ ស្ថានការ​មាន​ភាពល្អប្រសើរ​ខ្លះហើយ ​ដោយសត្វគោ​ប្រហែល១០០០ក្បាល​ដែលឈឺនោះ​បានជាសះស្បើយឡើងវិញ ក្រោយពី​ការព្យាបាល​ពី​ជំនាញពេទ្យសត្វ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print