សង្ស័យភ្លើងប្រចណ្ឌ ខាងប្រុសអារកគូស្នេហ៍ស្រី រួចអារកខ្លួនឯង ឈាមពេញបន្ទប់ជួល នៅខណ្ឌប្ញស្សីកែវ

ចែករំលែក៖

ភ្នំពេញ ៖ នារីរងគ្រោះជាអ្នកខេត្តព្រៃវែង ត្រូវបានជនសង្ស័យជាអ្នកខេត្តតាកែវជាសង្សារនឹងគ្នា បានយកកាំបិតអារកសង្សារខ្លួនឯងបណ្តាលឲ្យរបួសធ្ងន់ធ្ងរនៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតក្នុងខណ្ឌប្ញស្សីកែវ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ដែលគេសន្និដ្ឋានអាចផ្តើមកើតចេញពីភ្លើងប្រច័ណ្ឌ ។ អ្នកទាំងពីរជាកម្មករ-កម្មការិនីរោងចក្រ ហើយបានបង្កការភ្ញាក់ផ្អើលវេលាម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្នុងបន្ទប់ជួលលេខ៧ ជិតផ្សារបឹងសាឡាង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ហ៊យ ផល្លា ហៅតាចេក ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ រីឯនារីរងគ្រោះឈ្មោះ សុខ ស៉ឹម ហៅអាពៅ ភេទស្រី អាយុ ជាង២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិឧត្តម ឃុំឧត្តម ស្រុកពាមជរ ខេត្តព្រៃវែង ។ អ្នកទាំងពីរជាកម្មករ-កម្មការិនីរោងចក្រ ។

មិនមាននរណាម្នាក់អះអាងពីអំពើឃាតកម្មនេះទេ ខណៈករណីនេះស្ថិតក្នុងការសន្និដ្ឋានតែប៉ុណ្ណោះ ដែលប្រភពខ្លះថា កើតចេញពីភ្លើងប្រច័ណ្ឌ ហើយភាពភ្ញាក់ផ្អើលនេះកើតចេញពីប្អូនស្រីជីដូនមួយនារីរងគ្រោះឆ្ងល់មិនឃើញបងស្រីខ្លួនមកបំពេញការងារដូចសព្វដង ។ ក្រោយចេញពីរោងចក្រភ្លាម ក៏ធ្វើដំណើរមកកាន់បន្ទប់ស្នាក់នៅ (បន្ទប់កើតហេតុ) ស្រាប់តែឃើញបន្ទប់បានចាក់សោរទ្វាខាងក្នុង។ ភ្លាមៗនោះប្អូនស្រីជីដូនមួយ ក៏បានស្រែកហៅអ្នកជិតខាងឲ្យជួយ រួចក៏មានបុរសម្នាក់ដែលជាអ្នករត់ម៉ូតូឌុប ដែលរស់នៅជិតខាងគ្នា ក៏បានទាញឈើមួយដុំ ដើម្បីមកវាយទ្វារបន្ទប់ជួលខាងលើ ស្រាប់តែពេលនោះ ក៏ឃើញជនរងគ្រោះដេក នៅក្បែរជនសង្ស័យ ដោយឃើញជនសង្ស័យខាងលើបាន អារ-កសម្លាប់ខ្លួនឯង ។

ទាំងនារីរងគ្រោះ និងជនសង្ស័យ ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ជាអកុសលនារីរងគ្រោះបានស្លាប់ ចំណែកឯជនសង្ស័យស្ថិតក្នុងការសង្គ្រោះបន្ទាន់សភាពធ្ងន់ធ្ងរ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print