សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើក ទី ៤

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី១៤ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកព័ត៌មានសរុបជាង ៥ ពាន់ នាក់ នៅវេលាម៉ោង ៥:០០ ល្ងាច នៅមជ្ឈមណ្ឌលសន្និបាតនិង ពិព័រណ៍កោះពេជ្រ ដែលរៀបចំដោយក្រសួងព័ត៌មាន។

នេះគឺជាលើក ទី ៤ ហើយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសក្នុងពិធីជួបជុំ អាហារសាមគ្គីជាមួយអ្នកព័ត៌មាន ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចចំពោះបងប្អូនអ្នកសារព័ត៌មាន។

គេហទំព័រ Facebook ផ្លូវការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ (Live) ពីពិធីនេះនៅម៉ោង៥:០០ ល្ងាច ពីមជ្ឍមណ្ឌលកោះពេជ្រ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print