ជួបទុក្ខធំម្តងនេះ ពេជ្រ សូលីកា ទទួលបានការលើកទឹកចិត្តពីគ្រួសារខាងប្តីខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ សារលើកទឹកចិត្តជាច្រើនបន្តបន្ទាប់ពីអ្នកជិតដិត ពិសេសក្រុមគ្រួសារសាច់ញាតិខាងស្វាមី ចំពោះ ពេជ្រ សូលីដា បានធ្វើឲ្យនាងកាន់តែកក់ក្តៅស្របពេលដែលនាងកំពុងមានផ្ទៃពោះ ។
​សាររំលែកទុក្ខ និងទម្លាយពីទុក្ខកង្វល់ក្នុងខ្លួនបានធ្វើឲ្យពេជ្រ សូលីកា បន្ធូអារម្មណ៍ដ៏តានតឹង ដែលមនុស្សជាច្រើនមិនធ្លាប់ជួបដូចនាង។ កាន់តែធ្វើឲ្យនាងមានកម្លាំងចិត្តបន្តប្រឹងប្រែងគឺទាំងដើម្បីកូនក្នុងផ្ទៃក្រុមគ្រួសារប្អូនៗដែលកំព្រាម្តាយឪពុកនោះ នាងក៏បានការលើកទឹកចិត្តពេញទំហឹងពីសំណាក់ក្រុមគ្រួសារខាងស្វាមី។ ឪពុកក្មេកតារាចម្រៀងរូបនេះបានថ្លែងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព។ ជាមួយគ្នានេះលោកបានលើកទឹកចិត្តសម្រាប់កូនប្រសាសុំឲ្យនាងឈប់យំ និងពិបាកចិត្តហើយលោកយល់ថាពិតជាពិបាកដែល បបូរមាត់របស់កូនមិនអាចពន្យល់ពីអារម្មណ៍ឈឺចាប់របស់កូនបាន។ ចងចាំថាប្រសិនបើកូននៅម្នាក់ឯងហើយសោកសៅពួកយើងនឹងក្លាយជាស្រមោលរបស់កូន។ ប្រសិនបើអ្នកចង់យំយើងនឹងក្លាយជាស្មារបស់កូន។ ប្រសិនបើកូនមិនសប្បាយចិត្តយើងនឹងក្លាយជាស្នាមញញឹមរបស់អ្នកហើយ ប្រសិនបើអ្នកត្រូវការយើងយើងនឹងនៅទីនោះជានិច្ច។ សារនេះទទួលបានការគាំទ្រ និងកោតសរសើរពីសណ្តានចិត្តរបស់ឪពុកក្មេងចំពោះកូនប្រសាស្រីដែលកំពុងញំញីដោយទុក្ខក្នុងទ្រូងពិបាកនឹងពណ៌នា និងបង្ហាញពីចំណងស្នេហ៍រវាងនាងនិងស្វាមី រួមទាំងសាច់ថ្លៃកាន់តែរឹងមាំ បើទោះបីជាចាប់តាំងពីភ្ជាក់ពាក្យមិនបានប៉ុន្មានខែផងត្រូវជួបនឹងរឿងរ៉ាវ និងការមាក់ងាយជាច្រើនបន្តបន្ទាប់។
ទន្ទឹម​នឹង​នោះ​ ​ងាក​ទៅ​មើល​ខាង​ក្រុម​គ្រួសារ​ស្វាមីនាងគឺលោក​ ​Han​ ​Khim​ ​ វិញ​ ក្រោយពី​ផ្ទុះ​រឿង​ធំ​ត្រូវ​មិត្តភក្ដិ​សម្លាញ់​បក​អា​ក្រាក​ហែកហួរ​កេរ្ដិ៍​ឈ្មោះ​រហូតដល់​រឿង​ម្ដាយ​នាង​ក្លាយជា​ឃាតក​សម្លាប់​មនុស្ស​ ​ប៉ុន្ដែ​ទាំង​អនាគត​ឪពុកម្ដាយ​ក្មេក​ ​សាច់ញាតិ​ជិត​ឆ្ងាយ​ខាង​អនាគត​ស្វាមី​នាង​ ​បាន​ផ្ដល់​ភាព​កក់ក្ដៅ​ ​បង្ហាញ​ការ​យកចិត្ត​ទុក្ខ​ដាក់​ ​និង​ ​នៅតែ​នៅ​ក្រោយខ្នង​ចាំ​លើកទឹកចិត្ត​នាង​ជានិច្ច​ ​។​ ទឹកចិត្តទាំងនេះត្រូវបានគេចាត់ទុកថាជាទឹកចិត្តល្អប្រពៃមិនអាចកាត់ថ្លៃបាន ពោលគឺមានទឹកចិត្តជួយជ្រោមជ្រែងនិងលើកទឹកចិត្តនៅពេលដែលនាងប្រឈមនឹងបញ្ហាជីវិតយ៉ាងច្រើនបន្តបន្ទាប់ដូចពាក្យដែលគេពោលថា”មើឃើញមនុស្សល្អនៅពេលដែលខ្លួនឯងជួបទុក្ខលំបាកខ្លាំង”៕

ដោយ វឌ្ឍនា

...

​​ ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print