ដោយសារស្នាដៃ សង្សារចិត្តតរិច្ឆាន ចុងក្រោយនារីដ៏ស្រស់ស្អាត នៅសល់តែប៉ុណ្ណឹង

ចែករំលែក៖

ភ្នំពេញ៖ មនុស្សសត្វ ការស្លាប់វាទៀង គ្រាន់តែពេលវេលានៃការស្លាប់វាមិនទៀត ខណៈ កើត ចាស់ ឈឺ ស្លាប់ ជាក្រិតក្រមធម្មជាតិ ឬសត្យានុម័តធម្មជាតិ។ និយាយអោយខ្លីទៅ (មនុស្ស-សត្វ) ដែលមានជីវិតរស់នៅលើលោកសន្និវាសយើងនេះ គ្មាននរណាម្នាក់ សត្វណា១ មានជីវិតអមតៈ ជៀសផុតពីកំណែនមច្ចុរាជ មិនព្រមប្រគល់ខ្លួនទៅកាន់សមរភូមិមរណៈ នោះឡើយ វាគ្រាន់តែបន្លាស់វេនគ្នា មុននឹងក្រោយ ទៅតាមអនុភាពកម្មផលតែប៉ុណ្ណោះ។ ប៉ុន្តែការស្លាប់របស់និស្សិតពេទ្យដ៏ស្រស់សោភា មានរូបឆោមលោមពណ៍ ចំណេះដឹង(កញ្ញា ជុន ឌីណា) កុំថាឡើយដល់ក្រុមគ្រួសារបងប្អូនសាច់ញាតិសោកស្តាយ អាឡោះអាល័យ ក្នុងនោះមានជនរួមជាតិយើងច្រើនណាស់ស្រណោះអាណិតនាង មិនគួរណាលាចាកលោកយើងនេះ ដោយស្នាដៃគូស្នេហ៍ចិត្តតរិច្ឆានបាញ់សម្លាប់សោះ និងសូមអោយសមត្ថកិច្ចបន្តស្រាវជ្រាវ ស្វែងរកមុខឃាតក នេះ មកផ្តន្ទាទោស ដើម្បីអោយសព(កញ្ញា ជុន ឌីណា) បានស្ងប់ និងទាន់សុគតិភពឋានសួគ៍។
សូមរម្លឹកថា៖ ការបាញ់សម្លាប់សង្សារដ៏ស្រស់ស្អាត រឿងប្រចណ្ឌ..នាងទៅបានសុខហើយ …នៅឡើយតែឃាតក គេចមិនផុតពីគុកទេ អ្នកឯងរត់មិនផុតពីភពផែនដី ត្រូវវិលមកទទួលទោស។
ការសេពគប់ រាប់អាននរណាម្នាក់ ការស្រឡាញ់ បង្កើតស្នេហា គួរតែចំណាយពេលខ្លះសិក្សាពីបុគ្គលិកលក្ខណៈបុគ្គល ចរិក ពូជអំបូរដៃគូរបស់ខ្លួន ដើម្បីបានព័ត៍មាន ផ្តល់ដល់យើងព្រមទទួលយក ឬ១យ៉ាងណា..!

មើលចុះ គ្រាន់តែការប្រចណ្ឌ ខាងប្រុសដាច់ចិត្តទាញកាំភ្លើងបាញ់សម្លាប់គូកំណាន់ចិត្ត មិនបានគិតពីជីវិតគេ ជីវិតយើង ចរិកឈាមខ្លា ធ្វើអោយនារីដ៏ស្រស់សោភា លាចាកលោកយើងនេះទាំងសោកស្តាយ អាឡោះអាល័យពីក្រុមគ្រួសារសាច់ញាតិ។
ដោយឡែកឃាតក ជាសង្សារនាង បានត្រឹមរត់គេចខ្លួន ភ្នែកនៅកញ្ចឹងក ១ជីវិត ដែលទ្វារគុករងចាំគ្រប់ពេល។
ការសម្លាប់នេះ ត្រូវបានគេដាក់ភាពសង្ស័យ អាចជារឿងភ្លើងប្រចណ្ឌ ក៏បាញ់សម្លាប់សង្សារ ជានិស្សិតពេទ្យ ក្នុងបុរី រំចេកអូឌឹម មានស្នាមឈាមក្នុងផ្ទះ ហើយឃាតក ដែលរត់នោះ ក៏មានស្លាកស្នាមប្រឡាក់ឈាមដែរ ខណៈបាញ់រួចហើយ បានលើកបីសង្សារទៅពេទ្យ តែឃើញស្ថានភាពធ្ងន់ធ្ងរ ក៏រត់គេចខ្លួន។
និស្សិតពេទ្យ ស្រស់ស្អាតម្នាក់ ត្រូវបានបុរស ជា​ស​ង្សា​រ បា​ញ់​សម្លាប់ បង្កការភ្ញាក់ផ្អើល កាលពីម៉ោង ១២និង១០ យ​ប់​រំ​ល​ង​អធ្រាត្រ ឈានចូល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅចំ​ណុ​ច ​ផ្ទះ​លេ​ខ​H-03 ផ្លូវលំBT ក្នុងបុរី រំចេក
អូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា៖ មុនដំបូង មានសាក្សីអ្នកជិតខាង គេបានឮ សំឡេងផ្ទុះដែរ តែមិនសូវ ចាប់អារម្មណ៍ដោយសារតែ ក្នុងបុរីនេះផ្ទះល្វែងនីមួយៗ បានបិទទ្វារ ចូលសំរាករៀងៗខ្លួន។ បន្តិចក្រោយមក គេក៏បានឃើញ ជនសង្ស័យ បីជនរងគ្រោះ ចេញមកខាងក្រៅ រួចហៅកង់បីឥណ្ឌា ដឹកទៅមន្ទីរពេទ្យ ហើយនៅក្នុងផ្ទះឃើញប្រឡាក់ សុទ្ធតែឈាម ពេញការ៉ូ ទើបផ្អើលឆោឡោ ដល់សមត្ថកិច្ច ចុះទៅពិនិត្យដល់កន្លែងកើតហេតុ។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ មានឈ្មោះ ជុន ឌីណា ភេទស្រី អាយុ ២៦ ឆ្នាំ ជានិសិត្សពេទ្យ នៃវិទ្យាស្ថាន វិទ្យាសាស្ត្រ អាសុី និងជា អ្នកលក់ គ្រឿងសំអាង អនឡាញ ម្នាក់ ស្នាក់នៅ ផ្ទះកើតហេតុខាងលើ បានស្លាប់ ពេលបញ្ជូន ទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ បានត្រឹមពាក់កណ្តាលផ្លូវ។ ដោយឡែក ជនសង្ស័យ ត្រូវជាសង្សារ មិនទាន់ស្គាល់ អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួន បាត់ស្រមោលតែម្តង ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print