អុីរ៉ង់៖ រុស្ស៊ីមិនអាចរក្សាការស្ងៀមស្ងាត់ទៀតឡើយ ពាក់ព័ន្ធ ការបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរ របស់អ៊ុយក្រែននៅក្នុងប្រទេសអ៊ីរ៉ង់ នោះ។
នៅពេលនេះ ការស្រាវឃើញកំហុសអាមេរិក កាន់តែច្រើន ជុំវិញករណីអ៊ីរ៉ង់បាញ់ច្រឡំយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រេន សម្លាប់មនុស្ស១៧៦នាក់។ នៅពេលនេះ រុស្ស៊ីក៏បានចោទអាមេរិក ជាប់ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារខាងលើនេះដែរ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃទី១៧ ខែមករា បានបញ្ជាក់ថា អ៊ីរ៉ង់បាញ់ច្រឡំយន្តហោះដោយអចេតនា កើតឡើង ក្នុងពេលអ៊ីរ៉ង់ ព្រួយបារម្ភពីយន្តហោះចម្បាំងបំបាំងកាយអាមេរិក ក្រោយពេលទទួលព័ត៌មានថា មានយន្តហោះអាមេរិក ហោះចូលដែនអាកាសអ៊ីរ៉ង់។ ប៉ុន្ដែនៅពេលនោះ ប្រព័ន្ធរ៉ាដាអ៊ីរ៉ង់ ស្ថិតក្នុងភាពច្របូលច្របល់ ទើបមានហេតុការណ៍អាក្រក់ខាងលើកើតឡើង។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ថា «មានយន្តហោះចម្បាំងបំបាំងកាយ ដ៏ទំនើបបំផុតរបស់អាមេរិក ៦គ្រឿង ប្រភេទ F-35 ហោះហើរ នៅលើដែនអាកាសអ៊ីរ៉ង់ ជាដើម ហេតុធ្វើឲ្យទាហានការពារអ៊ីរ៉ង់ បាញ់ច្រឡំ ។ វត្តមានយន្តហោះអាមេរិក បានកើតឡើង ក្នុងពេលអ៊ីរ៉ង់កំពុងតែបាញ់មីស៊ីលទៅលើទីតាំងយោធាអាមេរិក ចំនួនពីរកន្លែង ក្នុងប្រទេសអ៊ីរ៉ាក់»។
លោក Sergei Lavrov បានបន្តទៀតថា ក្នុងពេលជាមួយគ្នានោះ មានព័ត៌មានថា អាមេរិកបានបញ្ជូនយន្តោះចម្បាំងទៅវាយប្រហារអ៊ីរ៉ង់ សងសឹកអ៊ីរ៉ង់ វាយប្រហារទៅលើបន្ទាយទាហានអាមេរិក។
កត្ដាទាំងនោះហើយ បានជាប្រទេសមួយចំនួនទម្លាក់ការទទួលខុសត្រូវមួយផ្នែកទៅលើអាមេរិក ជាអ្នកចូលរួមបង្កឲ្យមានការបាញ់ច្រឡំលើយន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន៕
ដោយ៖ មែវ សាធី