ឃាតក បាញ់សម្លាប់សង្សារជានិស្សិតពេទ្យ បានបង្ហោះសារលើ Facebook ពីវិប្បដិសារីដ៏ធ្ងន់ធ្ងររបស់ខ្លួនបានប្រព្រឹត្តលើនាង

ចែករំលែក៖

ភ្នំពេញ៖ យុវជនជាមន្រ្តីយោធាម្នាក់ដែលគេសង្ស័យថាជាឃាតក បានបាញ់សម្លាប់គូសង្សារជានិស្សិតពេទ្យ បានបង្ហោះសារបង្ហាញពីវិប្បដិសារីរបស់ខ្លួន មានកំហុសធ្ងន់ធ្ងរ មិនអាចអត់អោនបានឡើយជាតិនេះ និងប្រាថ្នាជួយនាងទៀតគ្រប់ៗជាតិ។
នៅលើ Facebook អាខោនឈ្មោះ Veun Vandet បុរសជាយោធាម្នាក់ជាជនសង្ស័យ ថាបាន បាញ់សម្លាប់គូសង្សារជានិស្សិតពេទ្យដ៏ស្រស់សោភា បានបង្ហោះសារមួយនៅលើហ្វេសប៊ុក ដោយសម្តែងនូវវិប្បដិសារី កាលពីយប់ថ្ងៃ១៧ ខែមករានេះ។ សូមបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី១៦ ខែមករានេះ បុរសជាជនសង្ស័យ ដែលមានគណនីហ្វេសប៊ុកមួយឈ្មោះ Yeun Vandet បានបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួនជានិសិ្សតពេទ្យ បណ្តាលឱ្យស្លាប់ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ ដោយហេតុការណ៍នេះបានកើតឡើង នៅបុរីរំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ជុន ឌីណា ភេទស្រី អាយុ២៦ ឆ្នាំ ជានិសិត្សពេទ្យ និងជាអ្នកលក់គ្រឿងសំអាងអនឡាញម្នាក់ ស្នាក់នៅផ្ទះកើតហេតុ រីឯជនសង្ស័យ ត្រូវជាគូសង្សារជនរងគ្រោះបានគេចខ្លួនបាត់ ។ ទោះយ៉ាងណា កាលពីយប់ថ្ងៃទី១៧ ខែមករានេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Yeun Vandet ដែលសង្ស័យថា ជាគណនីរបស់ជនសង្ស័យជាឃាតក បានបង្ហោះសារមួយ ពោរពេញដោយវិប្បដិសារី។ ដោយនៅក្នុងសារនោះមានអត្ថន័យថា៖ « មួយជាតិនេះខ្លួនខុសធ្ងន់ណាស់ សូម្បីតែមនុស្សខ្លួនស្រលាញ់ក៍ថែរក្សាមិនបាន។ សារនោះមានអត្ថន័យថា ខ្លួននឹងខំធ្វើ បុណ្យឧទ្ទិសកុសលជូនជនរងគ្រោះ។ ចំពោះករណីនេះ សមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យយកមកសួរនាំ និងចាត់ការបន្តតាមនីតវិធីច្បាប់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print