បន្លំខ្លួនជាជាងតប្រព័ន្ធGPS លួចបើករថយន្តរត់គេចបាត់

ចែករំលែក៖

ភ្នំពេញ ៖ បច្ចុប្បន្ននេះ យើងសង្កេត ឃើញថា បទល្មើស លួច ឆក់ ប្លន់ ក្នុងមូល ដ្ឋានខណ្ឌពោធិ៍សែនជ័យ បានកើនឡើង ជាលំដាប់ ដោយភាគច្រើនករណីទាំងអស់ នោះ ក៏ត្រូវបានពលរដ្ឋរិះគន់ថា លោក ម៉ែន សុធី អធិការនគរបាលខណ្ឌពោធិ៍ សែនជ័យ នៅវ័យក្មេងណាស់មើលទៅ ប្រហែលជាគ្មានជំនាញខាងបង្ក្រាប ឬទប់ ស្កាត់បទល្មើសឲ្យថយចុះនោះទេ ។ នេះហើយដែលប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ កំពុងមានក្តី បារម្ភចំពោះករណី លួច ឆក់ ប្លន់ កំពុងកើត មានឡើងជាបន្តបន្ទាប់ ។
ជាក់ស្តែង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មានករណី ចោរលួចរថយន្ដមួយគ្រឿង ម៉ាក Lexus NX200T ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-6695 ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ខណៈដែលជនសង្ស័យប្រើរូបភាព បន្លំខ្លួនជាជាងតប្រព័ន្ធGPS រថយន្ដ ខណៈដែលម្ចាស់រថយន្ដកំពុងតែរវល់រកស៊ី ជនសង្ស័យ ឃើញឱកាសល្អ ក៏បើករត់គេច​ខ្លួនបាត់ ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះ បានឲ្យដឹងថា មុន​ពេលកើតហេតុ មានបុរសម្នាក់បានបន្លំខ្លួន​ ជាជាងតប្រព័ន្ធGPS រថយន្ដ ដោយប្រាប់ ជនរងគ្រោះថា ខាងក្រុមហ៊ុនឲ្យមកឆែក មើល ពេលនោះម្ចាស់រថយន្ដក៏អនុញ្ញាត ឲ្យចូលដើម្បីពិនិត្យ ។ ដោយសារតែកំពុង រវល់រកស៊ី ជនរងគ្រោះបានទុកឲ្យជន សង្ស័យនៅពិនិត្យ ភ្លាមនោះជនសង្ស័យ ឃើញឱកាសល្អ ក៏ឡើងបើករថយន្ដគេច ខ្លួនបាត់តែម្ដង ។
ក្រោយកើតហេតុ ពេលដឹងថារថយន្តត្រូវចោរលួចយកទៅបាត់នោះ ជនរងគ្រោះ បានត្រឹមតែទៅដាក់ពាក្យបណ្ដឹង នៅអធិការ ដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសុំឲ្យសមត្ថកិច្ចជួយធ្វើអន្ដរាគមន៍តាមចាប់ ជនសង្ស័យរូបនោះ យកមកដាក់ទោស តាមច្បាប់ ។
ចុងក្រោយជនរងគ្រោះ សំណូមពរឲ្យប្រជាពលរដ្ឋសាធារណជនទាំងអស់ បើ ប្រទះឃើញរថយន្ដដែលមានភិនភាគដូចរៀបរាប់ខាងលើ សូមទំនាក់ទំនងទៅ កម្លាំងសមត្ថកិច្ចនៅក្បែរនោះ ដើម្បីជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print