គោលដៅបន្ទាប់របស់អាមេរិក គឺព្រមានមេដឹកនាំជាន់ខ្ពស់ អ៊ីរ៉ង់ Khamenei និយាយអោយប្រយ័ត្នសំដី

ចែករំលែក៖

 

សហរដ្ឋអាមេរិក៖ អ្នកឯកទេសវិភាគបានលើកឡើងថា អាមរិក នឹងមិនលើកលែងដល់អុីរ៉ង់នោះឡើយ ដោយអាមេរិក អាចធ្វើឃាតថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ ដែលមានគោលនយោបាយប្រឆាំងអាមេរិក ។ បន្ទាប់ពី សម្លាប់មេទ័ពមានឥទ្ធិពលទី ២ លោកត្រាំបន្តព្រមាន មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ ឲ្យប្រយ័ត្នសម្តី។
នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំ បានព្រមានដល់មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ លោក Ayatollah ali Khamenei ឲ្យប្រយ័ត្នសម្តី ក្រោយពេលដែលលោក បានបង្ហាញពីការមិនពេញចិត្ត ចំពោះអាមេរិក និងអឺរ៉ុប។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំកាលពីថ្ងៃទី ១៧ខែមករា បានប្រកាសថា មេដឹកនាំ Ayatollah ali Khamenei ត្រូវតែប្រយ័ត្នសម្តីរបស់ខ្លួន ។ ការព្រមានរបស់ប្រធានាធិបតីអាមេរិក កើតឡើងក្រោយពេលដែល មេដឹកនាំជាន់ខ្ពស់អុីរ៉ង់បានបង្ហញពីការមិនពេញចិត្តចំពោះអាមេរិក និងអ៊ឺរ៉ុប  ក្នុងពេលដែលសេដ្ឋកិច្ចអុីរ៉ង់ជួប វិបត្តិ ដោយសារតែ ការជះឥទ្ធិពល ពីទណ្ឌកម្ម អាមេរិក និងលោកខាងលិច ជាហេតុធ្វើឲ្យពលរដ្ឋ អុីរ៉ង់ធ្វើបាតុកម្មប្រឆាំង ថ្នាក់ដឹកនាំ។
កាលពីថ្ងៃទី ១៧ ខែមករា មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ Ayatollah ali Khamenei បានរិះគន់អាមេរិក ដែលធ្វើឲ្យអុីរ៉ង់ ធ្លាក់ក្នុង វិបត្តិ និងរងសម្ពាធទាំងក្នុងនិងក្រៅប្រទេស ។
ការវាយប្រហារ របស់អាមេរិក ទៅលើទីតាំង អាកាសយានដ្ឋានអន្តរជាតិនៅប្រទេសអ៊ីរ៉ាក់ សម្លាប់មេទ័ព អ៊ីរ៉ង់ ជាដើមហេតុបង្កឲ្យមានភាពតានតឹង ។ លោក Ayatollah ali Khamenei ក៏បានព្រមានថា បើអាមេរិក ប៉ទីតាំងបរមាណូអ៊ីរ៉ង់នោះ   អាមេរិកនឹងរងការបំផ្លាញ លើសពីអុីរ៉ង់ ១០លើក៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print