លោក ឃួង ស្រេង៖ ជំរុញឲ្យមាន ការផ្សព្វផ្សាយ និងទប់ស្កាត់ការលក់នំចំណី និងភេសជ្ជៈ ផ្អែមក្នុងបរិវេណសាលារៀនទាំងរដ្ឋ និងឯកជន

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញអោយគ្រប់សាលារៀនទាំងឯកជននិងរដ្ឋ ត្រូវមានការផ្សព្វផ្សាយ និងទប់ស្កាត់ការលក់នំចំណី ផ្អែម
និងភេសជ្ជៈ ក្នុងបរិវេណសាលារៀន ដោយសារថា ការទទួលទាននំចំណីផ្អែម និងភេសជ្ជៈផ្អែមខ្លាំងនឹងធ្វើឱ្យក្មួយៗសិស្សានុសិស្ស ដែលជា ទំពាំងស្នងឬស្សី នៃសង្គមជាតិយើង ត្រូវប្រឈមមុខនឹងហានិភ័យ ដូចជាជំងឺដង្កូវស៊ីធ្មេញ, ជំងឺបេះដូង, ជំងឺធាត់ហួសកម្រិត និងជំងឺទឹកនោមផ្អែម ជាដើម ។
លោកឃួង ស្រេង បានជំរុញបែបនេះ កាលពី ព្រឹកថ្ងៃសៅរ៍០៩រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ សាលារអន្តរជាតិ អេដវេនADVANCE ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើក ឡើងថា៖ ការបង្កើតសាលាបង្រៀនឯកជន សាលារអន្តរជាតិ អេដវេន នេះ គឺជាផ្នែកមួយនៃការគាំទ្រគោលនយោបាយកំណែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការចូលរួមចំណែក លើកកម្ពស់ការផ្តល់សេវាអប់រំកាន់តែប្រសើរឡើង នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ សាលារៀនឯកជន មានតួអង្គដ៏សំខាន់មួយ ក្នុងចំណោមតួអង្គស្នូលនានា នៅក្នុងការកសាងមូលធនមនុស្សសម្រាប់ការពារក សាង និងអភិវឌ្ឍប្រទេសជាតិ។
លោក ឃួង ស្រេង ក៏បានជំរុញ ឲ្យលោកស្រី លោកស្រីជា ស៊ីណា ប្រធានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូទាំងអស់ នៃសាលាអន្តរជាតិ អេដ វេន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់កម្មវិធីអប់រំ និងនិយាមគរុកោ សល្យរបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសត្រូវអនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ការអប់រំសម្រាប់ទាំងអស់គ្នា”និងការជំរុញចលនាអប់រំក្នុងសាលាតាមពាក្យស្លោក “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ឱ្យកាន់តែសកម្មខ្លាំងក្លា និងមានប្រ សិទ្ធភាពខ្ពស់។ ផ្តល់សេវាអប់រំ ដោយផ្តោតជាសំខាន់លើ គុណភាពជាចម្បង ។  គួរផ្សារភ្ជាប់ការអប់រំសិស្សា នុសិស្ស ទៅនឹងមេរៀន ប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិវប្បធម៌សន្តិភាព ការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូររបស់មនុស្សសីលធម៌ សុជីវធម៌ សិល្បៈ កីឡា និងបំនិនជីវិតផ្សេងៗដើម្បីឱ្យពួកគេទទួលបាននូវចំណេះដឹងកាន់តែប្រសើរនិងក្លាយជាគ្រាប់ពេជ្រពិតប្រាកដសម្រាប់សង្គមជាតិ។ គួរបានបង្កើតកម្មវិធីអប់រំផ្សព្វផ្សាយបន្ថែម ពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងអំពើហឹង្សា, ការជួញដូរស្រ្តី និងកុមារ លុបបំបាត់ការរើសអើងក្នុងសង្គម, ទប់ស្កាត់ការរីក រាលដាលនៃមេរោគអេដស៍-ជំងឺអេដស៍, គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងការអប់រំពាក់ព័ន្ធនឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាដើម។ ជំរុញការផ្សព្វផ្សាយ និងទប់ស្កាត់ការលក់នំចំណី ផ្លែម និងភេសជ្ជៈ ផ្អែមក្នុងបរិវេណសាលា រៀន ដូចអ្វីដែលរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំនាពេលកន្លងមក ពីព្រោះ ការទទួលទាននំចំណីផ្អែម និងភេសជ្ជៈផ្អែមខ្លាំងនឹងធ្វើឱ្យក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី
នៃសង្គមជាតិយើង ត្រូវប្រឈមមុខនឹងហានិភ័យ ដូចជាជំងឺដង្កូវស៊ីធ្មេញ, ជំងឺបេះដូង, ជំងឺធាត់ហួសកម្រិត និងជំងឺទឹកនោមផ្អែម ជាដើម ហើយប្រសិនបើធនធានមនុស្សរបស់យើងមានសុខភាពមិនល្អ នោះសង្គមជាតិក៏ត្រូវជួបប្រទះបញ្ហាដែរ ដូច្នេះ យើងត្រូវយកចិត្តទុកដាក់អំពីបញ្ហានេះទាំងអស់គ្នា។
លោកស្រីជា ស៊ីណា ប្រធានក្រុមប្រឹក្សាភិបាល សាលាអន្តរជាតិ អេដ វេន  បានមានប្រសាសន៍ថា ដោយទឹកចិត្តស្រឡាញ់គាំទ្រវិស័យអប់រំ និងយ
ទទួលបានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មនិងក្រសួងអប់រំផង នៅថ្ងៃទី ១៨ វិច្ឆិកា ២០០៨លោក សេង ឡុង បានបង្កើត សហគ្រាសឯកបុគ្គល ស្មាធឃីដ អ៊ីនធើណេសិនណលស្គល ហើយបើក បម្រើសេវាអប់រំឯកជនក្រោមពាណិជ្ជនាមស្មាធ-ឃីដ អ៊ិនធើណេសិនណលស្នូលឬ សាលាអន្តរជាតិ ស្មាធ ឃីដ សាខាទី០១ចាប់ពីថ្ងៃ០៧មករាឆ្នាំ២០០៩ ដោយ មានការគាំទ្រពីមាតាបិតា និងសិស្សានុសិស្សយ៉ាង ច្រើនរហូតដល់ចំនួនចុះឈ្មោះសិក្សាកើនដល់ប្រ មាណ៣០០០(បីពាន់)ក្នុងឆ្នាំសិក្សា២០១៨-២០ ១៩ ។ សហគ្រាសឯកបុគ្គលស្មាធ ឃីដ អ៊ិនធើ ណេសិនណលស្គលបានវិវត្តន៍ខ្លួនទៅជាក្រុមហ៊ុនស្មាធ ឃីដ អ៊ិនធើណេសិនណលស្គល ត្រាស់ អេទ្យCo. Ltd” ហើយពង្រីកសក្តានុពលខ្លួនពី០១ សាខារហូតដល់ ០៧សាខា៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print