សហរដ្ឋអាមេរិក៖ ការចោទប្រកាន់ទោសប្រធានាធិបតី ដែលកំពុងតែកាន់អំណាច ដូណាល់ ត្រាំ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ពលរដ្ឋ មន្ត្រីរដ្ឋការអាមេរិក ចង់ដឹងពីការចោទប្រកាន់ទោសលោកត្រាំ ផងដែឬ។
កាលពីឆ្នាំ១៨៦៨ ក្នុងពេលដែលសវនាការចោទប្រកាន់ទោស ប្រធានាធិបតី Andrew Johnson បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ។ នៅពេលនោះព្រឹទ្ធសភាអាមេរិកបានសម្រេចលក់សំបុត្រ ១ពាន់សំបុត្រក្នុងមួយថ្ងៃ ឲ្យពលរដ្ឋចូលស្តាប់ការចោទប្រកាន់ទោស។ ការចាប់អារម្មណ៍នៅពេលនោះដោយសារតែជាលើកដំបូង ដែលអាមេរិកចោទប្រកាន់ទោសប្រធានាធិបតី។ ចំណែក លោកត្រាំ ពេលនេះជាប្រធានាធិបតីទីពីរ ហើយ របស់អាមេរិកដែលរងការចោទប្រកាន់ទោស ។
ព្រឹទ្ធសភាអាមេរិកបានវាយតម្លៃថា«នេះជាព្រឹត្តិការណ៍សំខាន់បំផុត ការចោទប្រកាន់ទោសប្រធានាធិបតី គឺជាការចាប់អារម្មណ៍បំផុតក្នុងសង្គមអាមេរិក»។
កម្លាំងសន្តិសុខអាមេរិក បានរិតបន្តឹងការពារយ៉ាងខ្លាំង នៅវិមាន Capitol ធានាសន្តិសុខ ផ្តល់ឱកាសដល់ពលរដ្ឋបានទៅស្តាប់ ការចោទប្រកាន់ទោស។ មន្ត្រី វិមាន Capitol ក៏បានសម្រេច ចេញសំបុត្រ ១០០០សំបុត្រក្នុងមួយថ្ងៃ មានពណ៌ខុសគ្នាតាមថ្ងៃ ដើម្បីលក់ឲ្យពលរដ្ឋទៅទស្សនានិងស្តាប់ការចោទប្រកាន់ទោស។
ការលក់សំបុត្រ មានលក្ខណៈច្បាស់លាស់ ក្នុងនោះ គណៈប្រតិភូ ក្រសួងការបរទេសមានសិទ្ធិទិញបានតែ៤០សំបុត្រប៉ុណ្ណោះ ។ ប្រធានាធិបតី មានសិទ្ធិទិញបាន២០សំបុត្រ ។ សមាជិកព្រឹទ្ធសភាទិញបានម្នាក់៤សំបុត្រ តុលាការកំពូល ទិញបាន៤សំបុត្រ តំណាងរាស្ត្រទិញបាន២សំបុត្រ។ សំបុត្រ និមួយៗមាន តម្លៃ ១ពាន់ដុល្លារ៕
ដោយ៖ មែវ សាធី