កំលាំងជំនាញខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីរក្សាទុកសារធាតុញៀន

ចែករំលែក៖

ភ្នំពេញៈ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវស្រាវជ្រាវបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បានជនសង្ស័យ៣នាក់ នៅសង្កាត់ឬស្សីកែវ ក្នុងខណ្ឌឬស្សីកែវ កាលពី វេលាម៉ោង១២ និង៣០នាទីយប់ ថ្ងៃទី២០ខែមករាឆ្នាំ២០២០ ។

លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា កំលាំងជំនាញខណ្ឌឬស្សីកែវសហការជាមួយ ប៉ុស្តិ៍ ឬស្សីកែវ បានធ្វើការស្រាវជ្រាវជាក់ស្ដែ ងករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុច ផ្លូវលំ ក្រុមទី៥ ភូមិលូសង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
១ ឈ្មោះ សាំង តុលាភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះជួល ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ( កម្មករសំណង់) (មានសារធាតុញៀន)។
២/ឈ្មោះ ប៉ន វីរះភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះជួល ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន មុខសញ្ញាចាស់)។
៣/ ឈ្មោះចំរើន សម្បត្តិហៅ សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះលេខ១៣៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មុខរបរ មិនពិតប្រាកដ។
សម្ភារះដកហូតមាន÷
១/ម៉ាកវ៉េវ​ ព៌ណខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១FK៥២២៨
២/ទូរសព្វពីរគ្រឿង មួយគ្រឿងម៉ាកសាំសុង និងម៉ាកមុី។

ចំពោះមុខកំលាំងជំនាញខណ្ឌ ឬស្សីកែវ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនិតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print