ពន្ធនាគារព្រៃសផ្អាកទទួលឃុំខ្លួនជនសង្ស័យបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ ៖ ប្រមាណរយៈពេលជាង២សប្តាហ៍កន្លងមកនេះ មណ្ឌលអប់រំកែ ប្រែ«ម១» ឬហៅថាពន្ធនាគារព្រៃស ដែលជាកន្លែងឃុំខ្លួនអ្នកទោសធំជាងគេនៅ ប្រទេសកម្ពុជានោះ បានផ្អាកការទទួលជន សង្ស័យ ដែលតម្រូវយកទៅឲ្យឃុំខ្លួនជា បណ្តោះអាសន្ននៅទីនោះហើយ មូលហេតុ គឺបណ្តាលមកពីពន្ធនាគារព្រៃស(ម១)មាន​ផ្ទុកទណ្ឌិត និងជនសង្ស័យដល់ទៅ ប្រមាណ១០.០០០នាក់ទៅហើយ នេះបើតាមមន្ត្រីបម្រើការនៅពន្ធនាគារ«ម១» បានឲ្យដឹង ។ ទណ្ឌិត និងជនសង្ស័យ ប្រមាណ១ម៉ឺននាក់ ភាគច្រើនជាអ្នកមាន ទោស និងមិនទាន់មានទោសពាក់ព័ន្ធ គ្រឿងញៀន ហើយមនុស្សដែលប្រើប្រាស់គ្រឿងញៀនពិតជាពិបាកគ្រប់គ្រងបំផុត។
សេចក្តីរាយការណ៍បន្តថា ការផ្អាកមិនទទួលយកជនសង្ស័យទៅឃុំខ្លួននៅពន្ធនាគារព្រៃស«ម១»នោះ មិនទាន់មានការប្រកាសជាផ្លូវការណាមួយពីសំណាក់អ្នកគ្រប់គ្រងពន្ធនាគារនោះទេ នេះគ្រាន់តែជាការបង្ហើបឲ្យដឹងពីមន្ត្រីនគរបាលអនុវត្ត ច្បាប់មកពីគ្រប់បណ្តាអង្គភាពស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថ និងខណ្ឌនានា ដែល ចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ ហើយតុលាការសម្រេចឲ្យឃុំខ្លួនដាក់ពន្ធ នាគារជាបណ្តោះអាសន្ននោះ ។
ចំណែកមន្ត្រីពន្ធនាគារវិញបានឲ្យដឹងថា ពិតណាស់ មានជនសង្ស័យត្រូវជាប់ឃុំ ក្នុងមួយថ្ងៃមិនក្រោមពី៤០នាក់នោះទេ ភាគច្រើនពាក់ព័ន្ធគ្រឿងញៀនលួច ឆក់ ប្លន់ អំពើហិង្សា រំលោភទំនុកចិត្ត ។ល។ ដូច្នេះចំនួននេះបានធ្វើឲ្យពន្ធនាគារព្រៃស ហៅថាមណ្ឌលអប់រំកែប្រែ«ម១» ពេញ លើសចំណុះគ្មានកន្លែងដាក់ ជាហេតុមិន អាចទទួលយកបានទៀតឡើយ ។
តាមប្រភពដដែលបានបន្តថា ក្រោយ ពេលពន្ធនាគារព្រៃ«ម១» បានសម្រេចចិត្ត ផ្អាកការទទួលឃុំខ្លួនជនសង្ស័យនោះ មានចម្ងល់ថា ចុះបើសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យមួយថ្ងៃៗ មានចំនួនច្រើនយ៉ាង ដូច្នោះ តើឲ្យយកពួកគេទៅទុកឯណា? ចម្លើយបានមកវិញក៏មកពីមន្ត្រីនគរបាលអនុវត្តច្បាប់ដែរថា មិនទាន់ទាល់ច្រកទេ ពន្ធនាគារ«ម១» មិនទទួលគឺនៅមានពន្ធនាគារប៉េហ្ស៊ីរបស់ស្នងការដ្ឋាន នគរបាល​រាជធានីភ្នំពេញទទួលយកដែរ ព្រោះពន្ធ​នាគារប៉េហ្ស៊ី ទើបនឹងផ្ទេរចេញពីកណ្តាលក្រុងទៅបោះទីតាំងជាប់គ្នាជាមួយ​មណ្ឌល​អប់រំកែប្រែ«ម១»នោះដែរ ។
ពន្ធនាគារប៉េហ្ស៊ីទើបតែមានទណ្ឌិត និងជនសង្ស័យប្រមាណរាប់រយ មិនទាន់ ដល់ពាន់នាក់នោះទេ ដូច្នោះជៀសវាងការ ចង្អៀតណែន និងខ្វះការគ្រប់គ្រង តុលាការ សម្រេចជាង២សប្តាហ៍ចុងក្រោយនេះ តម្រូវឃុំខ្លួនជនសង្ស័យនៅពន្ធនាគារ ប៉េហ្ស៊ីវិញ ។ គេសង្កេតឃើញនៅសាលា ដំបូងរាជធានីភ្នំពេញនោះវិញ ចុងឆ្នាំ​២០១៩ រហូតមកដល់ពេលនេះ មួយ​ថ្ងៃៗគ្រប់បណ្តាអង្គភាព នគរបាលជាតិ និង​កងរាជអាវុធហត្ថ ដែលមានភារកិច្ច និងតួនាទីបង្ក្រាបបទល្មើស បានចាប់ បញ្ចូលជនសង្ស័យប្រុសស្រីពាក់ព័ន្ធ គ្រឿងញៀន លួច ឆក់ ប្លន់ រំលោភទំនុកចិត្ត មិនក្រោមពី៤០នាក់ទេ នេះហើយជាកត្តាធ្វើឲ្យពន្ធនាគារព្រៃស«ម១» មិនអាចផ្ទុក ម​នុស្សបានទៀតនោះ៕
នរិន្ទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print