ប្តីចាក់សាំងស្រោចដុត ប្រពន្ធទាំងរស់បណ្តាល ឲ្យឆេះរលាករលួយពេញខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ផ្តើមចេញពីទំនាស់ក្នុង គ្រួសារ បុរសជាប្តីបានចាក់សាំងស្រោច លើប្រពន្ធ រួចហើយដុតទាំងរស់ បណ្តាលឲ្យឆេះរលាករលួយពេញខ្លួនកាលពីម៉ោង១រសៀលថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅផ្ទះជួលក្នុងភូមិព្រៃ ព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌ​ពោធិ៍​សែនជ័យ ។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ បូ ស្រីណែត អាយុ២៩​ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅ ភូមិ​សង្កាត់កើតហេតុ មានស្រុកកំណើត នៅ​ភូមិ​បឹងង៉ោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកប្តីឈ្មោះ វង់ ចាន់​សុភាព អាយុ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែង កើតហេតុ និងមានស្រុក​កំណើតឃុំគ្រញូង ស្រុកស្វាយទាប ខេត្ត​ស្វាយរៀង ។ ប្តី ប្រពន្ធមួយគូនេះ បាន​រៀបការជាមួយគ្នាអស់ រយៈពេលជាង៧​ឆ្នាំមកហើយ មានកូន ស្រី២នាក់ ក្នុងរបរ​ធ្វើការរោងចក្រផង លក់បាយម្ហូប នៅមុខ​រោងចក្រ ក្នុងភូមិកើតហេតុ។ ដោយសារ ប៉ុន្មានខែចុងក្រោយនេះប្តីប្រពន្ធខាងលើ រស់នៅមិនចុះសម្រុង​គ្នាក៏ស្ម័គ្រចិត្តរៀងៗខ្លួនទៅរកអាជ្ញាធរសុំ​លែងលះគ្នាដោយ​សន្តិវិធី ឯកភាពដោយ យក​កូនម្នាក់មួយ កូនច្បងរស់នៅជាមួយប្តី កូនប្អូនរស់នៅជា​មួយប្រពន្ធ ចែកផ្លូវគ្នា​ដើររៀងៗខ្លួន អស់​រយៈពេលជាង១ខែមក​ហើយ ។
អតីតប្រពន្ធទបានៅរស់នៅឯស្រុកវិញ លុះមកដល់រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២០ នេះ ភាគីខាងអតីតប្រពន្ធបានឌុប កូនស្រី និងប្អូនស្រីតូចម្នាក់ទៀតទៅផ្ទះ ជួលដែលប្តីស្នាក់នៅ ក្នុងបំណងទៅ ប្រមូលខោអាវផ្ទាល់ខ្លួនដែលនៅសេស សល់ គ្មានបំណងអ្វីផ្សេងឡើយ ស្រាប់តែ ខាងប្តីខឹង ស្ទុះទាញបានដបសាំង ចាក់ ស្រោចទៅលើខ្លួនប្រពន្ធ ហើយចាប់ដុត ទាំងរស់តែម្តង ឆេះរលាករលួយពេញខ្លួន ប្រាណ រួចយកលុយ យកទូរស័ព្ទ រត់គេច ខ្លួនបាត់ ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះនៅមាន ស្មារតីនៅឡើយ ជិះម៉ូតូទៅឲ្យពេទ្យ ជួយ​សង្គ្រោះបឋមសិន។ ចំណែកប្អូនស្រី ជិះ​ម៉ូតូឌុប ទៅតាមឪពុក ក្រុមគ្រួសារនៅឯ ស្រុកមកជួយ រហូតដល់ល្ងាចថ្ងៃដដែល ក្រុមគ្រួសារដឹកស្រ្តីរងគ្រោះតាមរ៉ឺម៉កម៉ូតូ មកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ តែ ដោយស្ថានភាពរបួសធ្ងន់ ក្តៅរោលរាល ពេញខ្លួន នៅវេលាម៉ោង៥និង២០នាទី ល្ងាចថ្ងៃដដែល ទើបក្រុមគ្រួសារ ទទូច ស្នើសុំអន្តរាគមន៍ពីរថយន្តសង្គ្រោះរបស់ អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមៈ ។
សមត្ថកិច្ច បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះអាយុជីវិត ហើយកម្លាំងសមត្ថកិច្ចបានចុះទៅសាកសួរដល់ទីតាំងកើតហេតុ ត្រូវបានម្តាយរបស់ជនល្មើសឆ្លើយថាមិនដឹង ហើយប្រាប់ថា ជារឿងតិចតួចមិនតែ​ប៉ុណ្ណោះ ថែមទាំងចោទប្រកាន់តិះដៀលលើ ស្ត្រីរងគ្រោះ ថាមានសហាយទៅវិញ។សម​ ត្ថ​កិច្ចប៉ុស្តិ៍ចោមចៅ៣ កំពុងមានចំណាត់​ការ ក្នុងរឿងប៉ុនប៉ងមនុស្សឃាតនេះ។
សមត្ថកិច្ច បានឲ្យដឹងថា ជនដៃដល់ ធ្លាប់ជាប់ពន្ធនាគារ ម្តងហើយ រឿងហិង្សា ក្នុងគ្រួសារ វាយប្រពន្ធឲ្យមានរបួសស្នាម និងប្រើប្រាស់គ្រឿងញៀន លុះចេញមក វិញ មិនរាងចាល ប៉ុនប៉ងធ្វើមនុស្សឃាត លើប្រពន្ធទៀត៕ ហេង នរិន្ទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print