កុំចេះហ៊ាន…! កម្លាំងអាវុធហត្ថ ចាប់មន្ដ្រីយោធាម្នាក់ ក្រោយបាញ់បោះសេរី នៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចកងរាអាវុធហត្ថខណ្ឌដង្កោ បានបង្រ្កាបចាប់ខ្លួនមន្រ្តីយោធាម្នាក់ បម្រើការងារនៅអង្គភាពយោធភូមិភាគពិសេស ក្រោយស្រវឹងស្រាបាញ់បោះសេរី បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ បាត់បង់នូវសេចក្តីថ្លៃថ្នូ ក្នុងនាមជាខ្លួនជាកងកម្លាំងដែលនោះ។

នៅក្នុងរបាយការណ៍ កងរាជអាវុធហត្ថខណ្ឌដង្កោ បានបញ្ជាក់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ថា៖ ជនសង្ស័យ មានឈ្មោះ ពៅ សារ៉ន ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះលេខ០៦ បុរីពិភពថ្មី ផ្លូវលេខ១១០ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាពប្រើប្រាស់ អាវុធខ្លី១ដើម ម៉ាកឡុកបាញ់ចំនួន២គ្រាប់ កាលពីវេលាម៉ោង០៧៖៤០នាទី យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅចំណុចម្តុំលំនៅឋាន របស់ជនសង្ស័យរស់នៅ។
តាមរយៈរបាយការណ៍ របស់កងរាជអាវុធហត្ថខណ្ឌដង្កោ បានគូសបញ្ជាក់ទៀតថា៖ ជាមួយនិងការចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតអាវុធខ្លីម៉ាកឡុក១ដើម គ្រាប់ចំនួន១០គ្រាប់ នឹងនៅកន្លែងកើតហេតុ សមត្ថកិច្ចពិនិត្យរកឃើញ សំបកគ្រាប់០១គ្រាប់។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច ចាប់បញ្ជូនទៅការិយាល័យស្រាវជ្រាវយុត្តិធម៍ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយ ទៅចាត់ការតាមផ្លូវច្បាប់៕

...

ដោយ៖ ជឹម ភារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print