រថយន្តដឹក ប្រេងឥន្ទនៈ កំពុងស្រាប់ តែផ្ទុះឆេះយ៉ាងសន្ធូរសន្ធៅ បង្កអោយភ្ញាក់ផ្អើលនៅខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ មានអណ្តាតភ្លើង និងផ្សែងមូលខ្មាញ់ នៅវេលាម៉ោង ១០និង០៥នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះនៅ លើបណ្តោយផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំកំពុងប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជាករណីរថយន្តកូរ៉េមួយតោនបានដឹកធុងសម្រាប់ដាក់ប្រេងឥន្ធនៈបើកបរជាធម្មតានៅលើផ្លូវជាតិលេខ៩ ស្រាប់តែឆ្លងចរន្តអគ្គិសនីពីក្នុងការប៊ិនឆាបឆេះផ្អើលអ្នកភូមិ បងអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអ្នកដំណើររ។ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ គ្រាន់តែខូចខាតសំភារៈ។
តាមប្រភពពីកន្លែងកើតហេតុ មានរថយន្តដឹកកានប្រេង១គ្រឿងម៉ាក ហ៊ីយាន់ដាយ ពណ៌ខៀវ ទម្ងន់១តោន បើកបរដោយឈ្មោះ ផៃ ជឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ តៃកុងរថយន្ត រស់នៅភូមិ កំពង់ចម្លង ឃុំកំពុងប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារបានរៀបចេញដំណើរតៃកុងបញ្ឆេះរថយន្ដដើម្បីដឹកប្រេង ស្រាប់តែឆ្លងភ្លើង ហើយបង្កជាអគ្គិភ័យតែម្តង។ ខណ:នោះតៃកុងឡានព្យាយាមបើករថយន្តដឹកប្រេងដែលកំពុងឆេះចេញពីទីតាំងស្តុកប្រេង បណ្តាលឲ្យរលាករងរបួសផងដែរ។
សមត្ថកិច្ចបានអោយដឹងថា៖ សម្ភារ:ខូចខាតរួមមាន៖
-រថយន្តមួយគ្រឿង
-ប្រេងសាំងចំនួន៣០កាន
-ប្រេងម៉ាស៊ូត៣៥កាន។
សមត្ថកិច្ចបន្តថា៖ ក្នុងករណីនេះ កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ អធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ សរុបចំនួន ១៥០នាក់ ប្រើប្រាស់រថយន្តអគ្គិភ័យចំនួន ២គ្រឿង អស់ទឹក២ ឡាន គ្រាប់បាល់ពន្លត់អគ្គិភ័យចំនួន ២០គ្រាប់ ទើបរលត់៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print