ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំ ផ្ដោតសំខាន់ទៅលេីការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារចរាចរណ៍ តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីលោក លោកស្រីអនុផែន លោក លោកស្រីនាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរងទាំង១៤ខណ្ឌ ដែលផ្តោតសំខាន់ទៅលេីការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលនឹងចូលមកដល់នាពេលខាងមុខនេះ នឹងដេីម្បីការពារ ទប់ស្កាត់បទល្មេីសផ្សេងៗ ក៏ដូចជាការងារបង្ការ និងទប់ស្កាត់ អគ្គិភ័យដែលកេីតឡេីងជាយថាហេតុ និងការរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ ជាពិសេសធ្វេីយ៉ាងណាដេីម្បីកុំអោយមានកកស្ទះតាមគោលដៅសំខាន់ៗដូចជាច្រកចេញចូលក្រុង តាមកន្លែងកំសាន្ត និងទីផ្សារនានា ។

ក្នុងឱកាសនេះដែរលោកស្នងការរង ក៏បានធ្វេីការផ្សព្វផ្សាយបន្ថែមទៅលេីការគោរពវិន័យរបស់កងកម្លាំង ត្រូវតែស្លៀកឯកសណ្ឋានអោយបានស្អាត កាត់សក់ខ្លី និងមានបរិក្ខារគ្រប់គ្រាន់ ដេីម្បីអោយសមជាកងកម្លាំងគំរូ ។

ជាពិសេសទៅទៀត គឺត្រូវបង្កេីនការល្បាតត្រួតពិនិត្យធ្វេីរដ្ឋបាលតាមបណ្តាភូមិសាស្ត្រនៅតាមខណ្ឌនីមួយៗ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print