ភ្នំពេញៈ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំអធិការដ្ឋាននគរបាលខណ្ឌចំការមន បានបេីកកិច្ចប្រជុំការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលនិងចូលមកដល់នាពេលខាងមុខនេះ ដេីម្បីការពារ ទប់ស្កាត់បទល្មេីសផ្សេងៗ ក៏ដូចជាការងារបង្ការ និងទប់ស្កាត់ អគ្គិភ័យដែលកេីតឡេីងជាយថាហេតុ និងការរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ ជាពិសេសធ្វេីយ៉ាងណាដេីម្បីកុំអោយមានកកស្ទះតាមគោលដៅសំខាន់ៗ ដូចជាច្រកចេញចូលក្រុង តាមកន្លែងកំសាន្ត និងទីផ្សារនានា ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក យិន សាន អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន លោក-លោកស្រី អធិការរង នាយផ្នែក នាយប៉ុស្តិ៍ផងដែរ។
ក្នុងឱកាសនេះដែរលោកអធិការ ក៏បានធ្វេីការផ្សព្វផ្សាយបន្ថែមទៅលេីការគោរពវិន័យរបស់កងកម្លាំង ត្រូវតែស្លៀកឯកសណ្ឋានអោយបានស្អាត កាត់សក់ខ្លី និងមានបរិក្ខារគ្រប់គ្រាន់ ដេីម្បីអោយសមជាកងកម្លាំងគំរូ ។
ជាពិសេសទៅទៀត គឺត្រូវបង្កេីនការល្បាតត្រួតពិនិត្យធ្វេីរដ្ឋបាលតាមបណ្តាភូមិសាស្ត្រនៅតាមប៉ុស្តិ៍នីមួយៗ ៕