អាជ្ញាធររាជធានីភ្នំពេញ ប្រាប់ចៅសង្កាត់ មេភូមិឲ្យចុះផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អាជ្ញាធរអគ្គិសនីកម្ពុជាឈប់ភ្ជាប់សេវា បង់សំរាម តាមវិក្កយ បត្រ័ភ្លើងទៀតហើយ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង និងនីតិវិធី នៃការបង់កម្រៃសេវាគ្រប់គ្រងសំរាមសំណល់ រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល ជូន ដល់ចៅសង្កាត់ទាំងអស់ ខណ្ឌទាំងអស់ និងមន្ទីរ ទាំងអស់ នៅជំវិញរាជធានីភ្នំពេញ ដើម្បីឲ្យពួកគាត់ យកទៅផ្សព្វ​ផ្សាយបន្តដល់ខ្នងផ្ទះប្រជាពលរដ្ឋ អោយ ជ្រាបទាំងអស់គ្នា ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បាន ប្រាប់ចៅ សង្កាត់ មេភូមិ និងអាជ្ញាធរខណ្ឌ បែបនេះកាលពីរសៀលថ្ងៃទី២០ មករា ឆ្នាំ២០២០ នៅសាលា រាជធានីភ្នំពេញ ថា៖ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានកាតព្វកិច្ច បង់ថ្លៃសេវាសម្អាតប្រមូល និង ដឹកជញ្ជូនសំរាមសម្រាប់ ខែមករា ឆ្នាំ២០២០ គឺត្រូវ ទៅ បង់ចាប់ពី ថ្ងៃទី០១ ដល់ថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅ ធនាគារ អេសុីលីដាឫ នៅភ្នាក់ងារហិរញ្ញវត្ថុផ្សេង ទៀតដូចមាននៅ ក្នុងសចក្តីណែនាំរបស់រដ្ឋបាល រាជធានីភ្នំពេញ ។ សូម អរគុណចំពោះស្មារតី ចូលរួម របស់បងប្អូនងអស់គ្នា ។

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង និងនីតិវិធី នៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ។ នៅរាជធានី ភ្នំពេញក្នុងដំណាក់កាល អន្តរកាល អនុលោមតាម បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេ ជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា រដ្ឋបាល រាជធានី ភ្នំពេញ បាន បង្កើត រដ្ឋាករ ស្វយ័ត គ្រប់គ្រង សំរាម និង សំណល់ រឹង រាជធានី ភ្នំពេញដែលមាន ភារកិច្ច ទទួលបន្ទុកលើការគ្រប់គ្រង ការផ្តល់សេវា ប្រមូលសំរាមនិងសំណល់ រឹងការអនុវត្ត ប្រព័ន្ធគ្រប់គ្រង សំរាម និងសំណល់រឹងថ្មី និង ការប្រមូល ចំណូល ថ្លៃសេវាប្រមូលសំរាម និង សំណល់ រឹង ដោយ មិនដាក់ក្នុងវិក្កយបត្រ អគ្គិសនី ទៀតទេ ។

ក្នុងអំឡុងពេល អន្តរកាលគិត ចាប់ពី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតដល់ពេល បង្កើតបាន និងដាក់ឱ្យដំណើរការពេញលេញនូវប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មីក្នុងពេលឆាប់ៗ ខាងមុខរាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនស៊ុនទ្រី មានសិទ្ធិបន្ត ប្រតិបត្តិការសម្អាតប្រមូល និងដឹកជញ្ជូន សំរាម និងសំណល់រឹង ជាបណ្តោះអាសន្នសិន ប៉ុន្តែ មិនមានសិទ្ធិក្នុងការប្រមូលថ្លៃសេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមនិងសំណល់រឹងតទៅទៀតទេ។

ជាមួយគ្នានេះរដ្ឋបាល រាជធានី ភ្នំពេញ សូមរក្សាស្ថានភាព ចំពោះតម្លៃសេវាបច្ចុប្បន្ន ជា បណ្តោះ អាសន្នសិននិងសូមប្រជាពលរដ្ឋ ប្រើប្រាស់អត្រាតម្លៃ សេវាប្រមូល សំរាម និង សំណល់ រឹង ដែល បានបង់រួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ជាមូលដ្ឋាន ដើម្បីបន្ត បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ក្នុង អំឡុងពេល អន្តរកាលនេះ ។

ដើម្បីទំនើបកម្ម សេវាសាធារណៈ និងសម្រួលដល់ការបង់ថ្លៃ ប្រើប្រាស់សេវា ឱ្យបានគ្រប់ទីកន្លែងរដ្ឋបាលវាជធានីភ្នំពេញសម្រេច ផ្អាកការចេញ និងចែកវិក្កយបត្រប្រមូលថ្លៃសេវាសំរាម និងសំណល់រឹងជា ក្រដាស ដូចដែល ធ្លាប់ភ្ជាប់ជាមួយវិក្កយបត្រអគ្គិសនីហើយ នឹង ដាក់ឱ្យ ប្រើប្រាស់ ប្រព័ន្ធ បង់ ទូទាត់ តាម មធ្យោបាយ អេឡិច​ត្រូនិក ជំនួស វិញ ដូចខាងក្រោម ៖ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២០ តទៅ អតិថិជន ត្រូវ បង់ថ្លៃសេវា ប្រចាំខែចាប់ពី ថ្ងៃទី០១ ដល់ ថ្ងៃទី ១៥នៃ ខែ បន្ទាប់ (ឧទាហរណ៍សម្រាប់ថ្លៃសេវា ប្រចាំ ខែមករា ឆ្នាំ ២០២០ អតិថិជន ត្រូវបង់ថ្លៃ សេវា ពីថ្ងៃ ទី០១ដល់ថ្ងៃទី១៥ ខែកុម្ភៈ)តាមមធ្យោបាយ ប្រព័ន្ធ ទូទាត់ អេឡិចត្រូនិក ( តាម ទូរស័ព្ទដៃ ) ឬ បញ្ចរ ទូទាត់ នៅ ធនាគារ ACLEDA ឬ EMONEY, Lyhour Weiluy, Pi Pay, True Money St Dara Pay អតិថិជន ក៏ អាច ជ្រើសរើស បង់ថ្លៃ សេវា សម្រាប់ ច្រើនខែទុកជាមុន បានផងដែរ ដោយ ប្រព័ន្ធ ទូទាត់ នឹងធ្វើការកាត់កង និងបង្ហាញ សមតុល្យ ទឹកប្រាក់នៅសល់ជាស្វ័យប្រវត្តិជា រៀងរាល់ខែ ។

ក្នុងករណី ខកខាន មិនបាន បង់ ទូទាត់ ក្រោយ រយៈពេលដប់ប្រាំ (១៥) ថ្ងៃនៃដំណាច់ខែ នីមួយៗ នឹងត្រូវបានចាត់ទុកជាបំណុល ដែលជា កម្មវត្ថុ នៃ ការ ផាកពិន័យ ទៅតាម ច្បាប់ និង លិខិតបទដ្ឋាន គតិយុត្តិជាធរមាន ព្រមទាំងវិធានការណ៍ផ្សេងៗ ទៀតតាមការចាំបាច់ ។១- ចំពោះ អតិថិជន ដែលធ្លាប់ បង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់ រឹងក្នុងវិក្កយបត្រ អគ្គិសនី ៖ អតិថិជន ត្រូវបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់ រឹង ដោយ ផ្អែក តាមថ្លៃសេវាដែលបានបង់កាលពី ខែតុលា ឆ្នាំ២០១៩ ដោយ គ្រាន់តែវាយបញ្ចូលលេខសំគាល់ អតិថិជន (D) ដែលមាន នៅក្នុង វិក្កយបត្រ អគ្គិសនី ។២- ចំពោះ អតិថិជនដែលធ្លាប់បង់ថ្លៃ សេវា ដោយផ្ទាល់ ជូនក្រុមហ៊ុនស៊ីនទ្រី៖ អតិថិជន មិនត្រូវបន្ត បង់ថ្លៃ សេវាប្រមូលសំរាម និងសំណល់រឹងជូន ក្រុមហ៊ុនស៊ីនទ្រីតទៅទៀតទេប៉ុន្តែត្រូវ បង្វែរ ការបង់ថ្លៃសេវា ប្រមូលសំរាមនិង សំណល់ រឹង មក រដ្ឋាករ ស្វយ័តគ្រប់គ្រងសំរាម និងសំណល់ រឹង រាជធានីភ្នំពេញ វិញតាមប្រព័ន្ធអេឡិចត្រូនិច ឬធនាគារ ដូចបានជម្រាបជូន ខាងលើ ដោយ ផ្អែកតាមថ្លៃសេវាដែលបានបង់ឱ្យក្រុមហ៊ុនស៊ីន ទ្រី ដូច មាននៅ ក្នុង វិក្កយបត្រ ចុងក្រោយ ហើយ ត្រូវ បង្ហាញ ឯកសារ បង់ប្រាក់ នៅ បញ្ជរ បង់ប្រាក់ របស់ ធនាគារ ឬ ភ្នាក់ងារ ទូទាត់ ផ្សេងៗ ទៀត ដូច បាន ជម្រាបជូន ខាងលើ ។ ៣- ចំពោះ អតិថិជន ដែល មិន ធ្លាប់ បងថ្លៃសេវាជូនក្រុមហ៊ុនស៊ីន ទ្រីសោះអតិថិជន ត្រូវយក លេខសំគាល់អតិថិជន(ID)របស់ខ្លួននៅក្នុងវិក្កយបត្រអគ្គិសនីមកបង់តាមប្រព័ន្ធអេឡិច ត្រូនិកឬធនាគារដូចបានជម្រាបជូន ខាងលើកុំបីខាន ។

លោកបន្ដថា ៖អតិថិជន ដែល ត្រូវ បង់ថ្លៃ សេវា ប្រមូល សំរាម និង សំណល់ រឹង ត្រូវ ប្រើប្រាស់ លេខ សំគាល់ អតិថិជន (ID)ដែលមាន នៅក្នុង វិក្កយបត្រ អគ្គិសនី ដូច មាន គំរូ ឧបសម្ព័ន្ធ ភ្ជាប់ មកជា មួយ ។

ទទួលបានសេចក្តីណែនាំនេះរដ្ឋបាល រាជធានី ភ្នំពេញសង្ឃឹមថា បងប្អូន ប្រជាពលរដ្ឋ និង អ្នកបង្កើតសំរាម និងអស់ នៅ រាជធានី ភ្នំពេញ នឹងចូលរួម ចំណែក ក្នុងការ ពង្រីក វប្បធម៌ ចូលរួម ក៏ដូចជា ការរក្សា អនាម័យ បរិស្ថាន សោភ័ណភាព រាជធានី ភ្នំពេញ ឱ្យ កាន់តែ ស្រស់ស្អាត និង ត្រូវអនុវត្ត សេចក្តីណែនាំ នេះ ប្រកបដោយ ស្មារតី ទទួល សត្រូវ ខ្ពស់ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print