ទោះបីប្រហារសម្លាប់មនុស្សរាល់ថ្ងៃ តែពលរដ្ឋអាមេរិកនៅតែគាំទ្រការប្រើប្រាស់កាំភ្លើង

ចែករំលែក៖

សហរដ្ឋអាមេរិក៖ ការបាញ់ប្រហារនៅអាមេរិក បានកើតឡើងស្ទើរាល់ថ្ងៃ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខ ដោយការបាញ់ប្រហារបង្កឡើងដោយពលរដ្ឋអាមេរិកផ្ទាល់​។ ការបាញ់ប្រហារទាំងនោះគួរណាស់តែពលរដ្ឋអាមេរិកទាមទារឲ្យរដ្ឋាភិបាលរឹតបន្តឹង​ ឬចេញច្បាប់ហាមប្រើប្រាស់អាវុធ ផ្ទុយទៅវិញ​បែជាធ្វើបាតុកម្ម ទាមទារសិទ្ធិប្រើប្រាស់ ប្រឆាំង​និងច្បាប់គ្រប់គ្រងកាំភ្លើងទៅវិញ​។

នៅពេលនេះ​ក្រុមជនជាតិស្បែកស​​បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខអគាររដ្ឋាភិបាលរដ្ឋ​ Virginia ​​ស្តីពីសិទ្ធិនៅក្នុងការប្រើប្រាស់កាំភ្លើង​។ ពលរដ្ឋរាប់សិបពាន់នាក់​បាននាំគ្នាធ្វើបាតុកម្ម​ នៅថ្ងៃទី​២១ខែមករានេះ ដើម្បីប្រឆាំងគម្រោងចេញច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង ដែលបានរៀបចំឡើងដោយគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋនេះ ។

ពលរដ្ឋនៅក្នុងតំបន់បានលើកឡើងថា កាំភ្លើងបានផ្សាភ្ជាប់ជាមួយជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ជាប្រពៃណី​តាំងពីទឹកដីអាមេរិក បានកកើមមកម៉្លេះ។​ ការហាមឃាត់ ប្រើប្រាស់កាំភ្លើង​គឺដើរផ្ទុយពីឆន្ទះរបស់ពលរដ្ឋ​។

តាមតួលេខពីកម្លាំងសន្តិសុខបានបញ្ជាក់ថា មានពលរដ្ឋប្រមាណ​២២ពាននាក់ ចូលរួមធ្វើបាតុកម្ម ប៉ុន្តែបាតុកម្ម ធ្វើឡើងដោយសន្តិភាព មិនមានហិង្សា​កើតឡើងនោះឡើយ។ អភិបាលរដ្ឋ លោក Ralph Northam មកពីគណបក្សប្រជាធិបតេយ្យ បានលើកឡើងថា​បាតុកម្មបានបញ្ចប់ដោយសន្តិភាព​។ លោកសន្យាថា​នឹងស្តាប់តាមការចង់បានរបស់ពលរដ្ឋ​ក្នុងរដ្ឋ​ Virginia​​ ហើយធ្វើគ្រប់យ៉ាងដើម្បីសុវត្ថិភាព និងក្តីសុខរបស់ពលរដ្ឋ​។

តំណាងរាស្ត្រ​បក្សប្រជាធិបតេយ្យ នៅក្នុងរដ្ឋ​ Virginia ​បានលើកឡើងថា​ការធ្វើបាតុកម្មនោះមិនប៉ះពាល់ដល់គម្រោង គ្រប់គ្រង់កាំភ្លើងនោះឡើយ​ ដោយការគ្រប់គ្រង​ផ្តោតទៅលើប្រវត្តរូប​។

ការធ្វើបាតុកម្មខាងលើបង្ហាញឲ្យឃើញថា​បើទោះបីមានការបាញ់ប្រហារកើតឡើងស្ទើតែរាល់ថ្ងៃនៅអាមេរិកក្តី តែការប្រើប្រាស់កាំភ្លើងគឺជាទម្លាប់របស់ពលរដ្ឋទៅហើយ មិនអាចខ្វះបាននៅអាមេរិក៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print