ពុទ្ធោឪពុកបង្កើតរំលោភសេពសន្ថវៈកូនស្រីឯងដូចសត្វធាតុ កើតឡើង៥ដងទើបម្តាយជឿ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ឪពុកខ្សោយការគិតអន់ចរិតជាងសត្វទៅទៀត ខណៈក្មេងស្រីរងគ្រោះក៏ធ្លាប់និយាយប្រាប់ចាស់ទុំច្រើនដងដែរ តែមិនជឿ ទីបំផុតម្តាយមកឃើញផ្ទាល់នឹងភ្នែកពីសកម្មភាពឪពុករំលោភសេពសន្ថវៈលើកូនស្រីខ្លួនឯងនៅក្នុងផ្ទះ ។ ដូច្នេះជនសង្ស័យជាប្តីត្រូវបានសមត្ថកិច្ចឃាត់នាំាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ តាមបណ្តឹងរបស់ប្រពន្ធ ។

កម្លាំងនគរបាលស្រុកព្រៃនប់ឲ្យដឹងថា ជនសង្ស័យរំលោភសេពសន្ថវៈកូនស្រីខ្លួនឯងឈ្មោះ មុំ ផាត់ណា អាយុ៤១ឆ្នាំ មានទីលំនៅភូមិទូលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ។ ចំណែកកូនស្រីបង្កើតដែលរងគ្រោះឈ្មោះ ផ.ច.រ.ស ស្ថិតក្នុងវ័យ១២ឆ្នាំ ជាសិស្សសាលា ។ ជនសង្ស័យត្រូវឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ម្សិលមិញ នៅភូមិកើតហេតុខាងលើ ។

សមត្ថកិច្ចបន្តឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ គឺបន្ទាប់ពីម្តាយបានឃើញពេលកំពុងធ្វើសកម្មភាពរំលោភកូនស្រីនៅក្នុងផ្ទះ ហើយក៏ប្តឹងរាយការណ៍ជូនសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា កុមារីរងគ្រោះធ្លាប់និយាយប្រាប់ជីដូនដែរ តែមិនជឿ ។ លុះដល់ ឪពុករំលោភសេពសន្ថវៈជាលើកទី៥ ម្តាយមកទាន់ឃើញផ្ទាល់នឹងភ្នែកបែបនេះទើបជឿជាក់តែម្តង ។

នៅចំពោះច្បាប់ ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរ បាលស្រុកព្រៃនប់ និងចាត់វិធានការតាមនីតិវិធីច្បាប់ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print