បើមានភាពមិនប្រក្រតីប្រឡងជ្រើសរើសសិស្សចៅក្រមទៅហើយ ចុះបើចៅក្រមនេះទៅបំពេញការងារវិញ មានទេយុត្តិធម៍សង្គម..!!!

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីប្រធានគណបក្សខ្មែរក្រោក នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២០ មានគូសបញ្ជាក់ថា៖ ការប្រឡងជ្រើសរើសសិស្សចៅក្រម ពិតជាមានភាពមិនប្រក្រតីមែន ក្នុងលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ទទួលស្គាល់ពីភាព ចន្លោះប្រហោងនេះ។
ប្រធានគណបក្សខ្មែរក្រោកបានបញ្ជាក់ថា៖ នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២០ នេះមានកិច្ចប្រជុំពិសេសមួយ ដែលប្រតិភូក្រសួងយុត្តិធម៌បានចូលមកបំភ្លឺនឹងធ្វេីបទបង្ហាញនានាតបតាមការ រកឃេីញរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពាក់ព័ន្ធនឹងភាពមិនប្រក្រតី នៃការចូលប្រឡងជ្រេីសរេីសសិស្សចៅក្រម , ប្រឡងផ្ទៃក្នុងជ្រេីសរេីសចៅក្រមព្រះរាជអាជ្ញា , ភាពកម្សោយរបស់តំណាងអយ្យការ , ភាពអសកម្មនៃតំណាងអយ្យការ , ការចោទមិនត្រឹមត្រូវរបស់តំណាងអយ្យការ ដោយខ្វះមូលដ្ឋានគតិយុត្តិ នឹងការចាប់ការឃុំខ្លួនពលរដ្ឋក្នុងរឿងដីធ្លីដោយផ្ទុយនឹងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល តិ , កិច្ចប្រជុំនេះប្រព្រឹត្តទៅនាវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រី ដែលខ្លឹមសារនៃការសួរ នឹងចម្លេីយខ្លះៗ មានដូចតទៅ ៖

១ ៖ ការរកឃេីញ ជុំវិញការចូលប្រឡងប្រជែងផ្ទៃក្នុងជ្រេីសរេីសចៅក្រមព្រះរាជអាជ្ញា ដែលមាន៤បេក្ខជន បានចូលប្រឡងដោយខុស ច្បាប់ ស្ដីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា មាត្រា ២៣ ។
ករណីនេះ ក្រោយការជជែកដេញដោលយ៉ាងតឹងតែង ដោយដំបូងលោកអះអាងថាជាគោលការតែពេលខ្ញុំសួរថាគោលការណ៍មិនអាចធំជាងច្បាប់ទេ ច្បាប់បានកំណត់យ៉ាងច្បាស់ ទីបំផុតរដ្ឋមន្ត្រី បានទទួលស្គាល់ថា «ពិតជាមានចន្លោះប្រហោង» ដូចនេះយេីងខ្ញុំបានបន្ថែមថា សូមអោយមានការពិនិត្យឡេីងវិញចំពោះ ការចូលប្រឡងដោយខុសច្បាប់នេះ

២ ៖ ការរកឃេីញឯកសា មិនប្រក្រតីរបស់បេក្ខជន ឈ្មោះ សយ យូសុមនា ដែល ដាក់ពាក្យស្នេីសុំប្រឡង ខុសគោលការណ៍កំណត់ថាត្រូវភ្ជាប់បរិញ្ញាបត្រ តែលេីពាក្យស្នេីសុំប្រឡងគឺនៅថ្ងៃ ទី ២៦ កុម្ភៈ ឆ្នាំ ២០១៩ គ្មានបរិញ្ញាបត្រ ភ្ជាប់ទៅជាមួយទេព្រោះសម័យប្រឡងបរិញ្ញាបត្ររបស់បេក្ខជន គឺ នៅថ្ងៃ២៩ កក្កដា ឆ្នាំ ២០១៩ ក្រោយការដាក់ពាក្យ ករណីនេះ ដំបូងរដ្ឋមន្ត្រីអះអាងថា ការដាក់ពាក្យរបស់នាង គឺនាងប្រឡងបរិញ្ញារួចហេីយតែមិនទាន់មានសញ្ញាប័ត្រតែមានលិខិតបញ្ជាក់ទេ ខ្ញុំក៏បានដេញដោលបន្ត បញ្ជាក់ថាថា នាងគ្មានអីភ្ជាប់ទេពេលដាក់ពាក្យ ព្រោះមុនដាក់ពាក្យនាងមិនទាន់បានចូលប្រឡងច្បាប់នៅឡេីយនោះទេ ។ ក្រោយការដេញដោល ប្រតិភូក្រសួង លោក កេីត រិទ្ធ បានបកស្រាយថា ករណីនេះ រឿង ពាក្យស្នេីសុំរបស់ សយ យូសុមនា ជារឿងឯកជន។

៣ ៖ ស្នេីសុំអោយបកស្រាយបំភ្លឺ តាមបណ្ដឹងរបស់បេក្ខជន គង់ ប៊ុនរិទ្ធ នឹងក្លាហានបង្ហាញលទ្ធផលប្រឡងលេីមុខវិជ្ជានិមួយៗបេីសិនការរៀបចំនោះមានតម្លាភាពនិងសុច្ចរិតមែននោះ

៖ ករណីនេះក្រសួងបានអះអាងថាការប្រឡងគឺត្រឹមត្រូវយុត្តិធម៌ណាស់ ហេីយការបង្ហាញលទ្ធផលប្រឡងលេីមុខវិជ្ជានិមួយៗគឺមិនអាចធ្វេីបាន ។

៤ ៖ ការឯកភាពគ្នារវាងសមាជិកឧត្តមប្រឹក្សាប្រតិភូគណបក្សខ្មែរក្រោក នឹងក្រសួងយុត្តិធម៌ ក្នុងការអន្តរាគមន៍បន្ទាន់ លេីបញ្ហាចំនួន៥ករណី ពាក់ព័ន្ធនឹងការចាប់ខ្លួន ឃុំខ្លួន ពលរដ្ឋក្នុងរឿងដីធ្លី រួមមាន

៤.១ មិនប្រក្រតីរបស់ ព្រះរាជអាជ្ញានៅខេត្តកំពង់ធំចោទពលរដ្ឋដែលគ្រាន់តែប្រេីប្រាស់ទឹកសាធារណៈរបស់រដ្ឋ នឹងបញ្ហាចៅក្រមខ្វះមូលដ្ឋាន ចេញដីការរក្សាការពារលេីដីរដ្ឋ

៤.២ ករណីរឹបអូស បំផ្លាញផ្ទះតម្លៃរាប់ម៉ឺនដុល្លានិងចាប់ដាក់គុក ពលរដ្ឋនៅខេត្តកណ្ដាល គ្រាន់តែរឿងខ្ចីលុយ៥០០០ដុល្លា

៤.៣ ករណីនៅក្រុងព្រះសីហនុដែល ដីចម្ងាយ ៧ គីឡូមែត្រពីគ្នា តែអ្នកមានអំណាចប្ដឹងពលរដ្ឋម្នាក់ដាក់ពន្ធនាគា នឹងដេញចាប់ភរិយារបស់គេ ដោយអះអាងថាដីជាន់គ្នា (បច្ចុប្បន្នពលរដ្ឋបានចេញក្រៅឃុំហេីយ) តែសមាជិកឧត្តមក្រុមប្រឹក្សានឹងបញ្ជូនអោយក្រសួងអន្តរាគមន៍បន្ទាន់ចំពោះការចោទខ្វះមូលដ្ឋានរបស់ព្រះរាជអាជ្ញា ដេីម្បីឈានដល់ការពិនិត្យសេីររេីនឹងទាមទាអោយលេីកលែងការចោទប្រកាន់

៤.៤ករណីភាពមិនប្រក្រតីនៅអយ្យការខេត្តកំពង់ស្ពឺ ជុំវិញការចោទនឹងចាប់ពលរដ្ឋម្នាក់ដោយខ្វះមូលដ្ឋានច្បាប់

៤.៥ ករណីភាពមិនប្រក្រតីរបស់អយ្យការខេត្តបន្ទាយមានជ័យលេីការចាប់ពលរដ្ឋឈ្មោះ ហឹម យឺន ដែលតវ៉ាបញ្ហាដីធ្លី ។

ពាក់ព័ន្ធបញ្ហាពុករលួយក្នុងស្ថាប័នតុលាការ បញ្ហាអសកម្មនានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានទទួលស្គាល់ នឹងបង្ហាញឆន្ទៈដោះស្រាយជាបន្តបន្ទាប់ផងដែរ។
សូមរម្លឹកថា៖ រាជរដ្ឋាភិបាលចេញ សជណ ចំនួន៤ ទៀត ពាក់ព័ន្ធនឹងពួកអ្នកធំៗរំលោភដីពលរដ្ឋ យោងតាមចំណារបស់សម្ដេចតេជោ តបតាមរបាយការណ៍លំអិតរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ។

១ ៖ ករណីលោកនាយទាហាន ឧត្តមសេនីយឯក ប៊ូ សុខគីម និងលោក ចែម សារ៉ីម រំលោភដីរបស់សហគមន៍អ្នកដាំអំពៅ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

២ ៖ ករណី រដ្ឋបាលសាលាក្រុងអនុវត្តន៍ការឈូសឆាយប៉ះពាល់ដល់ពលរដ្ឋ ៨គ្រួសារ នៅទីក្រុងភ្នំពេញ ។

៣ ៖ ករណី ក្រុមហ៊ុនឋានសួគ៌ចំកាត់ ដែលមានទំនាស់រាំរ៉ៃប៉ះពាល់ដល់ដីពលរដ្ឋ ៤៥គ្រួសារ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

៤ ៖ ករណីអាជ្ញាធរមូលដ្ឋាន ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត យកដីពលរដ្ឋ ៦ គ្រួសារលក់អោយ ឧកញ៉ា ហ៊ុន ឡាក់ ។

គ្រប់ករណីទាំងអស់នេះ យេីងខ្ញុំនឹងបន្តតាមដាន ការអនុវត្តន៍ សជណ ពីសំណាក់សមត្ថកិច្ចដែលទទួលភារកិច្ចក្នុងការដោះស្រាយ បន្តទៀត ដេីម្បីធានាថាការដោះស្រាយប្រកបដោយសុច្ចរិត តម្លាភាព ។

ដោយឡែកករណីផ្សេងៗទៀត ដែលបងប្អូនបានប្រេីប្រាស់យន្តការឧត្តមក្រុមប្រឹក្សា តាមរយៈប្រតិភូយេីងខ្ញុំ ហេីយពុំទាន់ទទួលបានដំណោះស្រាយ សូមបងប្អូនប្រជាពលរដ្ឋមេត្តារងចាំដោយភាពអត់ធ្មត់ ព្រោះដំណោះស្រាយតាមរយៈ សជណ របស់រាជរដ្ឋាភិបាលនឹងមានជាបន្តបន្ទាប់តាមដំណាក់កាល៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print