ក្រសួងបរិស្ថាន៖ ដល់ម៉ោង ១៣ រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០ ស្ថានភាពគុណភាព ខ្យល់នៅ ព្រះរាជា ណាចក្រកម្ពុជាមានគុណភាពល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមលទ្ធផលនៃការពិនិត្យតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានរហូតមកដល់ម៉ោង ១៣ រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០ ស្ថានភាពគុណភាព ខ្យល់នៅ ព្រះរាជាណាចក្រកម្ពុជាមានគុណភាពល្អប្រសើរ។ កំហាប់ភាគល្អិតនិចលនៅក្នុងខ្យល់ PM2.5 មាន កម្រិតនៅក្នុងរង្វង់ស្តង់កម្រិត ៥០ ដែលបង្ហាញថាគុណភាពខ្យល់ទាំង នៅ រាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជាមានគុណភាពល្អប្រសើរ។
ស្ថានភាពគុណភាពល្អប្រសើរវិលមករកសភាពដើមវិញនេះតាំងតែពីថ្ងៃសៅរ៍ម៉្លេះ ក្រោយពីមានមានការកើនឡើងហួសកម្រិតស្តង់សារកាលពីថ្ងៃទី១៧ ខែមករា កន្លងទៅ។

មន្ទីរជំនាញក្រសួងបរិស្ថានបន្តតាមដានជាប្រចាំស្ថានភាពគុណភាពខ្យល់ និងបន្តផ្តល់ ព័ត៌មានជាប្រចាំដល់សាធារណជន។

ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះមន្ត្រីជំនាញបរិស្ថានទាំងអស់រួមនឹងអាជ្ញាធរពាក់ព័ន្ធជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថានរួមនឹងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមអនុវត្តវិធានការមួយចំនួនតាមការអំពាវនាវរបស់ក្រសួងបរិស្ថាន និងស្នើសុំបន្តអនុវត្តវិធានការនេះជាប្រចាំដើម្បីចូលរួមថែរក្សាស្ថានភាពគុណភាពខ្យល់នៅកម្ពុជា។ ក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែមករា បានចេញសេចក្តីជូនដំណឹងដល់ មន្ទីរបរិស្ថាន រាជធានី ខេត្តត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោម ជាតិអនុវត្តវិធានការ មួយចំនួន រួមមាន ១)ត្រូវ ចាត់វិធានការទប់ស្កាត់ភ្លើង ឆេះ ព្រៃ និងការដុត សំរាម សំ ណល់រឹងនៅតាមទីចំហ ការឆេះនៅតាមទីលានចាក់សំរាម។ ២) ត្រូវចាត់វិធានការទប់ស្កាត់ការហុយ ធូលីពីការ ដ្ឋាន សំណង់ និងការដ្ឋានកែលម្អហេដ្ឋា រចនា សម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ។ ៣) សម្អាតអនាម័យ នៅតាមដងផ្លូវ និងទីសាធារណៈស្រោចទឹកលើដងផ្លូវកុំឱ្យធូលីហុយ។ ៤) ចុះអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ការដុតស្មៅ គល់ជញ្ជ្រាំង និង សំណល់ កសិកម្មផ្សេងៗទៀត។

ការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ក្នុង ខ្យល់នេះមិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះមាន នៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ដោយសារតែអាកាសធាតុនៃអនុតំបន់ទន្លេមេគង្គមានភាពស្ងួតហួតហែង។ ប្រភពនិងសកម្មភាពសំខាន់ៗដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងនេះមនានជាអាទិ៍ការបញ្ចេញផ្សែង ពីរោង ចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូតនិងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាម ទីចំហ និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print