ប្រទះឃើញសាកសព និងម៉ូតូក្នុងទ្វារទឹកប្រឡាយបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ រួមជាមួយម៉ូតូ ១គ្រឿងម៉ាក សង់កូរ៉េ ពណ៏ក្រហម ផងដែរ ដោយបង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ។

ហេតុការណ៍ប្រទះឃើញសាកសពរកអត្តសញ្ញាណពុំទាន់ស្គាល់ខាងលើ ត្រង់ចំណុចទ្វារទឹកប្រឡាយព្រំប្រទល់ រវាងភូមិលលកស និងភូមិកោះ សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ ។

តាមការបញ្ជាក់ពីនគរបាលប៉ុស្ដិ៍រដ្ឋបាលលលកសនារសៀលថ្ងៃដដែលនេះ សាកសពមានសភាពហើមស្អុយរលួយស្ទើមើលមិនស្គាល់ ប៉ុន្តែក្រោយសហការចុះពិនិត្យពុំពាក់ព័ន្ធករណីឃាត់កម្មនោះទេ អាចជាករណីគ្រោះថ្នាក់ចរាចរណ៍ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានពាក់ព័ន្ធ កំពុងមមាញឹក និងអំពាវនាវរកសាច់ញាតិ និងអត្តសញ្ញាណ ។

ប្រភពព័ត៌មានមន្រ្ដីនគរបាលប៉ុស្ដិ៍រដ្ឋដដែល រហូតដល់រសៀលថ្ងៃដដែលនេះ សាកសពអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន សម្រេចបូជាក្នុងវត្តព្រែកស្ដី ខណៈមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយចំណាយថវិកាអស់ជាងមួយលានរៀល ចំណែកម៉ូតូរបស់ជនរងគ្រោះសមត្ថកិច្ចរក្សាទុកជាបណ្ដោះអាសន្ន ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print