យាយលក់នំបញ្ចុកថា សម្លាប់ប្តីគ្មានការតក់ស្លុតអ្វីនោះទេ ដោយពេញចិត្តនឹងដើរចូលគុក ព្រោះឆ្អែតចិត្តនឹងប្ដីមានស្រីពេក

ចែករំលែក៖

ភ្នំពេញ៖ ព្រោះតែឆ្អែតចិត្តនឹងប្ដីមានស្រីពេក ស្រ្តីម្នាក់ បានប្រើកន្សែងពោះគោរឹត.កសម្លាប់បុរសជាប្តីស្លាប់ក្នុងបន្ទប់ជួល ក្រោយស្រ្តីជាឃាតករដឹងថាប្តីនាំស្រីស្នេហ៍ទៅដេកនៅផ្ទះសំណាក់កាលពីម្សិលមិញ រហូតដាច់មួយយប់នោះ ។  ចំណែកស្ត្រីជាប្រពន្ធ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនវាយខ្នោះ យកទៅសាកសួរភ្លាមៗផងដែរ ។

ករណីឃាតកម្មខាងលើនេះ បានកើតឡើងឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា៖ ជនរងគ្រោះ ជាប្ដីឈ្មោះស្បោង គឹម អាយុ៥៩ឆ្នាំ មុខរបរជាងលាបថ្នាំផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ ចំណែកប្រពន្ធជាឃាតករ មានឈ្មោះសុខ វណ្ណរ៉ា អាយុ៥៧ឆ្នាំ មុខរបរលក់នំបញ្ចុក ។

ប្រភពដដែលបន្តថា ៖ ក្រោយឃាត់ខ្លួនស្រ្តីជាជនដៃដល់ ហើយសមត្ថកិច្ចធ្វើការសាកសួរ បានឆ្លើយសារភាពថា គាត់ទ្រាំនិងប្តីរបស់ខ្លួនមានស្រីច្រើនពេក ហើយអ្វីដែលគាត់ធ្វើនេះ គឺមិនមានការតក់ស្លុតនោះទេ ដោយពេញចិត្តនឹងដើរចូលគុកខ្លួនឯង ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកេីតហេតុ នៅវេលាយប់ថ្ងៃទី២០ខែមករាឆ្នាំ២០២០ ប្តីបានចេញពីផ្ទះទៅដេកផ្ទះសំណាក់យីហោ”មិត្តយេីង” ជាមួយស្រីថ្មីដែលនៅក្បែរផ្ទះ លុះព្រឹកឡេីងថ្ងៃទី២១ខែដដែល ក៏ត្រឡប់មកផ្ទះវិញក៏ឈ្លោះគ្នាមួយប្រាវ រួចប្រពន្ធក៏ចេញទៅលក់នំបញ្ចុកដូចសព្វដងបាត់រហូត ។
លុះដល់ម៉ោង១១ព្រឹក ថ្ងៃដដែលក៏បានឈ្លោះគ្នាម្តងទៀត ដោយជេប្រមាថស្ត្រីជាប្រពន្ធនិងគំរាមអារ.កសម្លាប់និងសុំលែងលះគ្នា ទេីបធ្វេីឲ្យស្ត្រីជាប្រពន្ធផ្ទុះកំហឹងយ៉ាងខ្លាំងក៏ស្ទុះទៅយកកន្សែងពោះគោពណ៌សមករឹតកផ្តួលផ្ទប់និងដីនៅមុខបន្ទប់ស្នាក់នៅរបស់ខ្លួនរួចទាញកន្សែងចេញដោយមិននឹកស្មានថាប្តីស្លាប់ទេតែដល់ពេលស្ទាប់ដង្ហេីមប្តីទេីបដឹងថាស្លាប់បាត់ទៅហេីយ ។
ក្រោយកេីតហេតុស្ត្រីជាប្រពន្ធនៅយំឱបប្តីដោយមិនបានរត់ទៅណាឡេីង ភ្លាមនោះក៏មានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍សមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ស្ត្រីខាងលេីយកទៅសាកសួរនៅប៉ុស្តិ៍ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

បច្ចុប្បន្ន ស្រ្តីដៃដល់ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះក្រោយពិនិត្យរួចសមត្ថកិច្ចបញ្ជាក់ថាសពពិតជាស្លាប់ដោយសារឹត.កសម្លាប់មែន រួចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី ៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print