វិភាគព័ត៍មានអន្តរជាតិ៖ ពិភពលោកបារម្ភពីគ្រោះធម្មជាតិធំៗ កើតឡើងបំផ្លាញទ្រព្យសម្បត្តិ នឹងអាយុជីវិតមនុស្សនៅឆ្នាំ២០២០

ចែករំលែក៖

ពិភពលោក៖ គ្រោះធម្មជាតិ បាននឹងកំពុងកើតឡើង ខ្លាំងជាងមុន ដោយសារតែតម្រូវការអភិវឌ្ឍន៍ ប្រយ័ត្នប្រជែងរបស់មនុស្សលោក បានធ្វើឲ្យធម្មជាតិរេចរិល បរិយាកាសផែនដីប្រែប្រួល ។ កម្តៅនៅលើភពផែនដីបានកើនឡើងខ្ពស់ មិនធ្លាប់មាន បង្កឲ្យមានគ្រោះរាំងស្ងួតនៅគ្រប់ទិសទី ។ ចំណែករដូវត្រជាក់គឺ ត្រជាក់ខ្លាំង ក៏បានសម្លាប់មនុស្សជាច្រើនផងដែរ ។
ជាមួយគ្នានោះខ្យល់ព្យុះ ទ្រង់ទ្រាយធំ ក៏បានកើតឡើងច្រើនជាង មុន ដែលជាក្តីបារម្ភបំផុត នៃភាពស្ថិតស្ថេររបស់មនុស្ស នៅលើផែនដី ។ ទាំងនោះហើយបានជាបណ្តាប្រទេសនៅលើពិភបលោក ខិតខំស្វែងរកវិធានការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ធ្វើឲ្យផែនដីល្អប្រសើរឡើងវិញ។
គ្រោះធម្មជាតិខុសប្រក្រតីបាន បង្ហាញយ៉ាងច្បាស់នៅក្នុងប្រទេសអូស្ត្រាលី ដែលមានកម្តៅក្តៅខ្លាំងបំផុតមិនធ្លាប់មានបង្កឲ្យភ្លើងឆេះព្រៃអូសបន្លាយជាច្រើនខែ។ ក្រោយភ្លើងឆេះព្រៃ គ្រប់គ្រងបាន ក៏មានគ្រោះមួយទៀតចូលមកដល់ គឺខ្យល់ព្យុះនិងទឹកជំនន់ ហើយពេលថ្មីៗនេះប្រឈមនឹងព្យុះខ្សាច់ ទ្រង់ទ្រាយធំគ្របដណ្តប់ នៅទីក្រុងសេដ្ឋកិច្ច ស៊ីដនី របស់អូស្ត្រាលី ។
តាមរបាយការរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា៖ ឆ្នាំ២០១៩ ជាឆ្នាំដ៏ក្តៅ ជាង គេ បំផុត លំដាប់ ទី ពីរ នៅ លើ ពិភពលោក បន្ទាប់ ពី ឆ្នាំ ២០១៦។ នេះ បើ តាម ទិន្នន័យ របស់ អង្គការ អាកាសធាតុ ពិភពលោក ។ ប៉ុន្តែនៅ ឆ្នាំ ខាង មុខ ស្ថានភាព អាកាសធាតុ នឹង មិន បាន ប្រសើរ ឡើង ឡើយ។ អង្គការ សហប្រជាជាតិបាន ព្យាករ ថា ភពផែនដីនឹងបន្ត ជួប បញ្ហា អាកាសធាតុបង្ក ឡើងដោយ ឧស្ម័ន ផ្ទះ កញ្ចក់ ដោយ ត្រូវរង ផលវិបាក អាកាសធាតុ កំណាចៗ ជា ច្រើន នៅ ឆ្នាំ ២០២០ នេះ និង នៅទសវត្សរ៍ ខាង មុខ ។
សីតុណ្ហភាព ជា មធ្យម រយៈ ពេល ៥ ឆ្នាំ និង ១០ ឆ្នាំ ចុងក្រោយ នេះ បានឡើង ខ្ពស់ ខ្លាំង មិន ធ្លាប់ មាន ក្នុង កំណត់ ត្រា ទេ ! តាំង ពីទសវត្សរ៍ ឆ្នាំ ១៩៨០មក កម្តៅសីតុណ្ហភាព បាន ឡើង រហូត មួយ ទសវត្សរ៍ ឡើង បន្តិច មួយ ទសវត្សរ៍ ឡើង បន្តិច។ បើ តាម ភ្នាក់ងារ ជំនាញ អាកាសធាតុ របស់ អង្គការ សហប្រជាជាតិ សីតុណ្ហភាព ពិភពលោក ប្រចាំ ឆ្នាំ ២០១៩ បាន ឡើងលើសកំរិត សីតុណ្ហភាព ជា មធ្យម មុន សម័យឧស្សាហកម្ម (១៨៥០-១៩០០) ចំនួន ១,១ អង្សា។
ជាមួយ នឹង ការ បញ្ជាក់ ព័ត៌មានថា ឆ្នាំ ២០១៩ ជា ឆ្នាំ ក្តៅ បំផុត និង ស្ងួត បំផុត បន្ទាប់ ពី ឆ្នាំ ២០១៦ អង្គការ អាកាសធាតុ ពិភពលោក (OMM) របស់ អង្គការ សហប្រជាជាតិ បាន ព្យាករ ថា ឆ្នាំ ២០២០ និង ទសវត្សរ៍ ខាង មុខ ពិភពលោក នឹង ត្រូវរង ហេតុការណ៍ អាកាសធាតុកាន់ តែ អាក្រក់ ខ្លាំង ដែលបង្ក គ្រោះ មហន្តរាយ ធ្ងន់ធ្ងរ ព្រោះ កំរិត នៃ ការ បញ្ចេញ ឧស្ម័ន ផ្ទះកញ្ចក់ដែល អាច ខ្ទប់ កម្តៅ ឱ្យ ស្ថិត ក្នុង បរិយាកាស បាន ឡើង ដល់ កំរិត កំពូល។ហើយ ការ បញ្ចេញ ឧស្ម័ន ពុល ក្នុង ពេល បច្ចុប្បន្ន កំពុង ស្ថិត ក្នុង ទិស ដែល នាំ ឱ្យ សីតុណ្ហភាព ឡើង ក្នុង កំរិត ដល់ ទៅ ៣ទៅ ៥ អង្សា នៅ ចុង សតវត្សរ៍។
អង្គការ សហប្រជាជាតិ ព្រួយ បារម្ភ កាន់ តែ ខ្លាំងថែម ទៀត ដោយហេតុ ថា កម្តៅ សីតុណ្ហភាព ឡើង ខ្ពស់ កំពូល មិនមែន ជា បញ្ហា តែ មួយ គត់ ដែល សហគមន៍ អន្តរជាតិ កំពុង ប្រឈម ឡើយ។ ការ រលាយ ទឹកកកខ្លាំង ការ ឡើង កម្ពស់ ទឹក សមុទ្ទ ទឹក សមុទ្ទ ឡើង កម្តៅ លក្ខខណ្ឌ អាកាសធាតុ កំណាចៗ សុទ្ធ សឹង ជា អ្វី ដែល ឆ្នាំ ២០១៩ បាន ជួប ប្រទះ។បើ តាម ទិន្នន័យ របស់ ភ្នាក់ងារ សមុទ្ទ និង បរិយាកាស អាមេរិក មហាសមុទ្ទ អាកទិក និង អង់តាទិក មាន ទំហំ ភ្នំ ទឹកកក របស់ ខ្លួន នៅ តូច ខ្លាំង បំផុត ជា លើកទីពីរ នៅ ឆ្នាំ ២០១៩ នេះ ។
កន្លងមក អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន ខក ចិត្ត ខ្លាំង ចំពោះ កិច្ចប្រជុំ កំពូល លំដាប់ពិភពលោក នេះ ពីព្រោះ លោក Antonio Guterres  ខ្លួន ឯង យល់ឃើញ ថា សហគមអន្តរជាតិ បាន ធ្វើឱ្យខកខានឱកាសដ៏ល្អ ក្នុង ការគិតគូរពីភពផែនដី។ ទន្ទឹម នេះ យុវត្តីសកម្មជនវ័យក្មេងខាងអាកាសធាតុ ជាតិស៊ុយអែត នាង Greta Thunberg  ក៏កត់សម្គាល់ដែរ ថា «កិច្ចប្រជុំរបស់ COP 25 ហាក់កំពុងតែត្រូវធ្លាក់បាក់បែកជាបំណែកៗ។ ហើយ របកគំហើ របស់អ្នក វិទ្យាសាស្ត្ររបញ្ជាក់ពីអាកាធាតុដែលជួបគ្រោះភ័យ ត្រូវគេច្រានចោល»។
តាម ពិតទៅ កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP 25 គឺ វា រអាក់រអួលតាំងពីដំបូងម្លេះ។ ប្រទេសប្រេស៊ីល ដែលមានប្រធានាធិបតីថ្មីជាមនុស្សប្រជានិយម មិន សូវ ខ្វល់ពីបរិស្ថាន បានបដិសេធមិនព្រ មធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំកំពូលបែបនេះទេ។ ចំណែក ប្រទេសឈីលី ដែលត្រូវធ្វើជាប្រធានអង្គប្រជុំ ក៏លុបចោលមិន ទទួល រៀបចំ នៅ ក្នុង ប្រទេសឈីលីទេ ដោយសារបញ្ហាក្នុងតំបន់ មិនអាចរៀបចំកិច្ចប្រជុំថ្នាក់អន្តរជាតិនេះបានទេ ។ ហើយទីបំផុត ក៏ត្រូវធ្លាក់ទៅលើអេស្ប៉ាញ ដែលបានទទួលធ្វើ។
ម្យ៉ាងវិញទៀត ការប្រជុំចរចាគ្នាដ៏ វែង ចាប់ពីថ្ងៃទី ២ធ្នូ រហូតមក គឺ ត្រូវបិទបញ្ចប់តាំងតែពីថ្ងៃសុក្រមកម្ល៉េះ ក៏ប៉ុន្តែត្រូវពន្យារពេលប្រជុំរហូតដល់ថ្ងៃសោរ៍ ហើយចរចា ដាច់យប់ ឈានចូលថ្ងៃអាទិត្យម្សិលញ ថែមទៅទៀត។ តែ លទ្ធផល បាក់ មុខ នៅតែជៀសមិនផុត ។
ក្នុង ការ ប្រជុំ មាន រយៈ ពេល ចំនួន ពីរ សប្តាហ៍នេះទៀត សោត គឺ គ្មាន វត្តមាន ថ្នាក់ ដឹកនាំប្រទេស កំពូល ៗ ចូលរួម នោះទេ ឬក៏ថាគេ បញ្ចូន តែអ្នក តំណាង ទៅ ចូល រួមតែ ប៉ុណ្ណោះ។ សម្រេច សម្រួល ទៅ រដ្ឋសមាជិក តែ ចំនួន តិចតួច ប៉ុណ្ណោះ ដែល បាន យល់ព្រម បង្ហាញ ពី មហិច្ឆតារបស់ខ្លួន ក្នុង ការ ជួយ ចូលរួម ចំណែក ទប់ ស្តាត់ ការបញ្ចេញ ឧស្ម័ន ផ្ទះ កញ្ចក់ ហើយ និង កាត់បន្ថយ ការ ប្រើ ធ្យូង ថ្ម៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print