នគរបាលខណ្ឌពោធិ៍សែនជ័យ ឆ្មក់បង្ក្រាបចាប់ខ្លួនជនសង្ស័យ៤នាក់និងថ្នាំញៀនមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវ បើកប្រតិបត្តិការបង្ក្រាបចាប់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានស្រី១នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន ដកហូតបានថ្នាំញៀនចំនួន៥៧កញ្ចប់ ម៉ូតូ៣គ្រឿង សម្ភារៈពាក់ព័ន្ធមួយចំនួន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅបន្ទប់ជួលលេខ៣ ផ្លូវលំ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

ក្នុងប្រតិត្តការខាងលើ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ម៉ន វុធី អធិការខណ្ឌពោធិសែនជ័យ លោកវរសេនីយ៍ត្រី ភួង បូណា អធិការរងខណ្ឌពោធិសែនជ័យ ទទួលបន្ទុកផ្នែកគ្រឿងញៀន កម្លាំងជំនាញ ក្រោយពីសហការល្អជាមួយបងប្អូនប្រជាពលរដ្ឋ ស្រាវជ្រាវ ឈានដល់បង្ក្រាប ចាប់ឃាត់ខ្លួនជនសង្ស័យបាន៤នាក់ ។

ជនត្រូវឃាត់ខ្លួន ទី១ ឈ្មោះ ចាន់ រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លាងម៉ូតូ ស្នាក់នៅ ផ្ទះជួល ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិត្នោត ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ ទី២ ឈ្មោ៖ ភឿន ទូច ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ ជាម្ចាស់បន្ទប់ ស្នាក់នៅកន្លែងខាងលើ មានស្រុកកំណើត ស្រុក រលៀប្អៀរ ខេត្តកំពង់ឆ្នាំង ។ ទិ៣ ឈ្មោះ រឿន ថាវី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ជាប្រពន្ធម្ចាស់បន្ទប់ ស្នាក់នៅបន្ទប់ខាងលើ មានស្រុកកំណើត ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ទី៤ ឈ្មោះ កង សុភ័ក្រ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិស្វាយយ៉ា ឃុំស្វាយជ្រុំ ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតបាន ថ្នាំញៀនចំនួន៥៧កញ្ចប់ ជញ្ជីងថ្លឹងថ្នាំ២ ម៉ូតូ៣គ្រឿង ឧបករណ៍ជក់ និងសម្ភារៈមួយចំនួនទៀត រួចនាំខ្លួនទៅសាកសួរនៅផ្នែកជំនាញខណ្ឌពោធិសែនជ័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print