ប្រពន្ធដឹកប្តីទម្លាក់ចោលខាងមុខផ្ទះពលរដ្ឋ រួចឡើងជិះកង់បីចេញបាត់ មួយសន្ទុះក្រោយប្ដីស្លាប់ក៏ត្រឡប់មកវិញយកទៅបូជា

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាអ្នករើសអេតចាយម្នាក់ ត្រូវបានស្ត្រីជាប្រពន្ធដឹកតាមរ៉ឺម៉កកង់បីមួយគ្រឿងយកមកទម្លាក់ចោលនៅខាងមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង រួចក៏បន្តដំណើរជិះចេញទៅវិញបាត់ស្រមោល ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទើបមួយសន្ទុះក្រោយក៏ឃើញប្រពន្ធត្រឡប់មកវិញ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទីរសៀល ថ្ងៃទី២១ ខែ មករា ឆ្នាំ ២០២០ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

តាមប្រភពភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញស្ត្រីជាប្រពន្ធបានជិះរ៉ឺម៉កកង់បីមួយគ្រឿងពីរនាក់បុរសជាប្តី តាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចមុខផ្ទះកើតហេតុខាងលើ ក៏ស្រាប់តែស្ត្រីជាប្រពន្ធច្រានទម្លាក់បុរសជាប្តីចុះពីលើរ៉ឺម៉កកង់បីដាក់លើចិញ្ចើមផ្លូវខាងមុខផ្ទះប្រជាពលរដ្ឋខាងលើ រួចបន្តដំណើរចេញទៅបាត់ស្រមោល។
ដោយមានការសង្ស័យប្រជាពលរដ្ឋនៅក្បែរខាងបាននាំគ្នាទៅមើលទើបបានដឹងថា បុរសរងគ្រោះបានស្លាប់បាត់ទៅហើយ និងបង្ករការភ្ញាក់ផ្អើលកើតឡើងទៅដល់កម្លាំងមានសមត្ថកិច្ចមូលដ្ឋានចុះមកមើល។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា បុរសរងគ្រោះ និង ស្រ្តីជាប្រពន្ធ មានទីលំនៅមិនពិតប្រាកដ ដោយគេតែងតែបានឃើញពួកគាត់ដើររើសអេតចាយ និងផឹកស្រាស្រវឹងរាល់ថ្ងៃ ទំនងជាគាត់ផឹកស្រាមិនហូបបាយទើបបានជាខ្យល់គ និងស្លាប់បាត់បង់ជីវិតបែបនេះនោះ។ មួយសន្ទុះក្រោយមកទើបគេបានឃើញស្ត្រីជាប្រពន្ធវិលត្រឡប់មកមើលសពប្តីវិញ និងនិយាយស្តីមិនសូវដឹងអីទេ(សតិមិល្អ) ទើបកម្លាំងមានសម្ថកិច្ចសម្រេចដឹកយកទៅធ្វើការបូជានៅវត្តសំបួរ ទៅតាមប្រពៃណី និងមិនឃើញមានការឃាត់ខ្លួនស្ត្រីជាប្រពន្ធនោះទេ ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print