នៅព្រឹកនេះ តុលាការចាប់ផ្តើមសវនាការសំណុំរឿង លោក កឹម សុខា សាជាថ្មី

ចែករំលែក៖

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមករា នេះ បន្តសវនាការសំណុំរឿងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះ សាជាថ្មី ជាមួយការយកចិត្តទុកដាក់លើសុវត្ថិភាព សន្តិសុខ ជុំវិញបរិវេនតុលាការ ក្នុងគោលបំណងថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពដល់ជនជាប់ចោទ។

សវនាការសំណុំរឿងមួយនេះ នឹងមិនរំពឹងថា អាចបញ្ចប់រយៈពេលខ្លីនោះទេ ដោយសារតែមានអ្នកពាក់ព័ន្ធជាច្រើន ដែលត្រូវផ្តល់សក្ខីកម្មជូនតុលាការ និង មានដំណាក់កាលនីតិវិធី ជាច្រើនផងដែរ ។

លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ឬ ទោសក្បត់ជាតិ ពាក់ព័ន្ធការរួមគំនិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។ ប៉ុន្តែតាំងពីដើមរហូតមកទល់ពេលសវនាការ នេះ លោក កឹម សុខា តែងតែឆ្លើយបដិសេធការចោទប្រកាន់គ្រប់ដំណាក់កាលទាំងអស់។
មជ្ឈដ្ឋានជាតិនិងអន្តរជាតិ កំពុងរង់ចាំមើលទាំងអន្ទះសា ចំពោះដំណើរក្តីរបស់លោក កឹម សុខា។ ក្នុងនោះសាលាដំបូងរាជធានីភ្នំពេញ ក៏បានអនុញ្ញាតអោយអ្នកកាសែតជាតិ-អន្តរជាតិ ចូលស្តាប់និងយកព័ត៍មាន ក្នុងអង្គសាវនាការ នេះផងដែរ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print