កង់បីឥណ្ឌាបើកបុករថយន្តរ៉េនរ៉ូវើបើកឆ្លងផ្លូវបណ្តាលឲ្យរងការខូចខាតនិងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈបើកម៉ូតូកង់បីលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកចំពីមុខរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យបែកស្តុបនិងកំពិតក្បាលរថយន្ត។ ចំណែកម៉ូតូកង់បីក្រឡាប់រងការខូចខាតយ៉ាងដំណំរីឯអ្នកបើកត្រូវរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៣៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៣ខែមករាឆ្នាំ២០២០តាមបណ្តោយផ្លូវព្រះមុនីវង្សកែងផ្លូវលេខ១០៦នៅចំណុចក្បែរធនាគារកាណាឌីយ៉ាស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តបានអោយដឹងថាមុនពេលកើតហេតុគាត់បើករថយន្តមួយគ្រឿងម៉ាករ៉េនរ៉ូវើពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BH-0007បើកបរតាមបណ្តោយផ្លូវលេខ១០២ក្នុងទិសដៅពីកើតទៅលិចខណពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះរថយន្តរបស់គាត់បើកឆ្លងស្តុបបែកជាបួនទៅត្រង់ខណពេលឆ្លងជិតផុតទៅហើយក៏ស្រាបតែមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌លឿងពាក់ស្លាកលេខភ្នំពេញ1GR-2561បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងបើកក្នុងល្បឿនយ៉ាងលឿនហើយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំក្បាលរថយន្តពេញទំហឹងបណ្តាលអោយបែកចង្កៀងមុខនឹងកំពិតទ្វារខាងឆ្វេងរីឯម៉ូតូកង់បីឥណ្ឌាវិញក្រឡាប់ផ្ងារជើងខ្ទេចអស់មួយចំហៀងខាងស្តាំធ្លាកកញ្ចក់ចេញមកក្រៅរងរបួសធ្ងន់ម្ចាស់សម្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុពេលភ្លាមៗនោះខាងរថយន្តរ៉េនរ៉ូវើបានបើករត់គេចខ្លួនបានចំងាយប្រហែលជាជិត២០០ម៉ែតទើបឈប់រថយន្តហើយក៏បករថយន្តមកកន្លែងកើតហេតុវិញបានមួយសន្ទុះក្រោយមកក៏មានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺរស្មីដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចំនាញនៃអធិការដ្ឋានខណ្ឌដូនពេញបានធ្វើការវាសវែងនឹងប្រគល់បន្តទៅអោយខាងការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ ធឿនព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print