កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ឆក់កាបូបពីជនបរទេស

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមានគ្នាចំនួន២នាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនជាតិបរទេស ធ្វើដំណើរតាមផ្លូវបានសម្រេច តែសំណាងអាក្រក់ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលធ្វើការចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង៣៥នាទីយប់ថ្ងៃទី២២ខែមករាឆ្នាំ២០២០តាមបណ្តោយផ្លូវR6នៅចំណុចបឹងកក់ ដែលស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យដែលត្រូវចាប់ឃាត់ខ្លួនទី១ឈ្មោះពូន សុធី ភេទប្រុស អាយុ១៧ឆ្នាំមានមុខរបរបើករថយន្តដឹកសិស្សស្នាក់នៅខណ្ឌសែសុខ និងទី២ឈ្មោះ ហែម ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ មុនពេលកើតហេតុកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃសង្នការរាជធានីភ្នំពេញបានល្បាតតាមដងផ្លូវដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏បានប្រទះឃើញក្រុមជនដៃដល់បានជិះម៉ូតូមួយគ្រឿងម៉ាកស្តុបពីពណ៌ខ្មៅសេរីឆ្នាំ២០២០ពាក់ស្លាកលេខភ្នំពេញ1IB-5580មានគ្នាចំនួន២នាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនជាតិបរទេស ដែលកំពុងធ្វើដំណើតាមផ្លូវឆក់បានសម្រេចតែសំណាងអាក្រក់ត្រូវបានប្រដេញតាមចាប់ខ្លួនបានភ្លាមៗទាំង២នាក់តែម្តងយកមកសួរនាំ ។ នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះពិតប្រាកដមែន។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានកម្លាំងជំនាញក៏សាងសំណុំរឿងតាមនីតិវិធី។ ចំណែកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដើម្បីចាត់ការតាមច្បាប់៕

...

ដោយ៖ ធឿនព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print