អគ្គិភ័យបានឆាបឆេះអស់ផ្ទះ៣ខ្នង និងហាងលក់ទូរស័ព្ទដៃម៉ាក(VIVO)ធ្វើឲ្យភ្ញាក់ផ្អើលប្រជាពលដ្ឋក្នុងខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ អគ្គីភ័យបានកើតឡើងធ្វើឲ្យមានអណ្តាតភ្លើងឆាបឆេះ ផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង ទូទាំងខេត្ត និងអាជ្ញាធរក្រុង ខេត្ត រួមទាំងសមត្ថកិច្ចចម្រុះ ចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ហេតុការណ៍នេះកើតឡើងនៅវាលាម៉ោង៥,៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅចំណុចរង្វង់មូលថ្មី ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

តាមការឲ្យដឹងពីរក្រុមគ្រួសាររងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះជ័យ សុជាតិ បញ្ជាក់ថា៖ មូលហេតុមកពី ទុស្សេខ្សែភ្លើង ព្រីខ្សែភ្លើងរញ៉េរញ៉ៃ ចេញពីហាងលក់ទូរស័ព្ទដៃ ដែលគាត់ជួលឲ្យ ទើបបណ្តាល ឲ្យឆ្លងចរន្តឆាបឆេះតែម្តង ហើយម្យ៉ាងវិញទៀត ម្ចាស់ហាងទូរស័ព្ទនោះមិននៅ នៅតែកូនចៅ មិនចេះប្រើ បំពង់ពន្លត់អគ្គីភ័យផងនោះ ថែមទាំងភ័យស្លន់ស្លោ ពេលឃើញអណ្តាតភ្លើងឆេះ ទើបរាលដល់ផ្ទះធំ របស់គាត់តែម្តង។
បើតាមរបាយការណ៍ស្នងការដ្ឋាន នគបាលខេត្ត បានបញ្ជាក់ថា៖ អគ្គីសនីឆាបឆេះកើតឡើង ដោយសារឆ្លងចរន្តអគ្គសនី ឆេះអស់ផ្ទះឈើប្រកគ្បឿងមួយស្មើ៣ខ្នងទំហំ១៤ម×៨ម កម្មសិទ្ធរបស់ឈ្មោះជ័យ សុជាតិ មុខរបរជាមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ហើយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ៤គ្រឿង ក្នុងនោះរថយន្តស្នងការខេត្ត២គ្រឿង រថយន្តអធិការដ្ឋាននគបាលស្រុកថាឡាបរិវ៉ាត់១គ្រឿង នឹងរថយន្តរបស់ព្រលានយន្តហោះ១គ្រឿង សរុប៤គ្រឿង ចំណាយអស់២០រថយន្ត ខូចខាតអស់ទាំងស្រុង ហើយទប់ស្កាត់ស្ថានការមិនឲ្យ ឆ្លងរាលដាលដល់ផ្ទះអ្នកដ៏ទៃឡើយ។

សូមបញ្ជាក់ថាក្នុងការអន្តរាគមន៍ពន្លត់អគ្គីភ័យនោះ ក៏មានរថយន្តកូរ៉េដឹកទឹកលក់ របស់ពលរដ្ឋជាច្រើនជួយក្នុងការពន្លត់ នឹងចំណាយទឹកអស់ជាច្រើនរថយន្តនេះផងដែរ។ នៅពេលនេះក៏នៅមិនទាន់ដឹងច្បាស់ថា ការឆ្លងចរន្ធអគ្គីសនី បណ្តាលឲ្យឆេះ ហើយឆេះចេញមកពីណា មូលហេតុអ្វីឲ្យប្រាកដ នឹងខូចខាតអស់ទ្រព្យសម្បត្តិប៉ុន្មាននោះដែរ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ ស្រាវជ្រាវធ្វើកំណត់ហេតុ ពីម្ចាស់ផ្ទះរងគ្រោះ ហាងលក់ទូរស័ព្ទដៃ និងអ្នកជិតខាង៕

...

ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print