ដួង ម៉ានិច លេចធ្លោរថ្ងៃលើកពានតារាប្រជាប្រិយនៅប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ តារាស្រីពីកម្ពុជា កញ្ញា ដួង ម៉ានិច បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីនាងត្រូវបានជ្រើសរើសជាតារាស្រីតំណាងកម្ពុជាចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ជាតារាស្រីឆ្នើម ក្នុងសម័យបច្ចេកវិទ្យាឆ្នាំ២០២០។ កាន់តែលេចធ្លោរក្រោយពីតារាស្រីរូបនេះបានគ្រងសំលៀកបំពាក់រ៉ូបច្នៃដោយក្រណាត់ហូលខ្មែរឡើងទទួលពានក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។ 

ដួង ម៉ានិច បានឆ្លៀតពេលពីការងារសិល្បៈដ៏មមាញឹករបស់នាងចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃកាលពីថ្ងៃទី២៤ ខែមករានេះដើម្បចូលរួមក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់តារាឆ្នើមដ៏ធំមួយមានឈ្មោះថា” Thailand  Digital Awards 2020ដែលត្រូវបានធ្វើឡើងនាទីក្រុងបាកកប្រទេសថៃកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២០ ។ ព្រឹត្តិការណ៍នេះ មានវត្តមានសិល្បករប្រុសស្រីល្បីឈ្មោះយ៉ាងច្រើនកុះករ នៅព្រះរាជាណាចក្រថៃ។ តារាស្រីរូបនេះទទួលបានការសាទរខ្លាំងពីអ្នកផលិតកម្មវិធី និងអ្នកគាំទ្រនាថ្ងៃទទួលពានដ៏រំភើបក្នុងជីវិតសិល្បៈដែលនាងប្រឹងប្រែងអស់១ទសវត្សរ៍មកហើយ។  ថ្លែងពីប្រទេសថៃតាមរយៈសារអេឡិចត្រូនិចតារាសម្តែងស្រីកញ្ញា ដួង ម៉ានិច លើកឡើងថានាងពិតជាមានមោទកភាព និងរំភើបរកអ្វីមកផ្ទឹមពុំបានក្រោយពីផលិតករនៅប្រទេសថៃបានជ្រើសរើសនាងឲ្យចូលរួម និងទទួលពានជាតារាសម្តែងឆ្នើមពីកម្ពុជារួមជាមួយតារាពីររូបផ្សេងទៀត។ នាងក៏អរគុណសម្រាប់ការច្នៃម៉ូតរ៉ូតយ៉ាងប្រណីតបង្កប់ដោយអត្តសញ្ញាណខ្មែរចូលរួមព្រឹត្តិការណ៍ដ៏ធំ និងជាប្រវត្តិសាស្ត្រក្នុងអាជីពសិល្បៈរបស់នាង។ តារាស្រីវ័យ២៩ឆ្នាំរូបនេះបញ្ជាក់ថានាងថាជាក្តីស្រមៃមួយដែលនាងចង់បានជាយូរហើយពេលនេះបានក្លាយជាការពិត បន្ទាប់ពីប្រឡូកសិល្បៈអស់រយៈពេលជាង១០ឆ្នាំមកហើយ។ នាងអរគុណចំពោះលោកគ្រូអ្នកគ្រូ សិស្សច្បងក្នុងសិល្បៈ អ្នកគាំទ្រ និងសាច់ញាតិដែលតែលើកទឹកចិត្តឲ្យនាងតស៊ូក្នុងជិវិត និងការងារសិល្បៈហើយនេះគឺជាកម្លាំងចិត្តសម្រាប់នាង

គួរបញ្ជាក់ដែរថា ចាប់ផ្តើមប្រឡូកក្នុងអាជីពសិល្បៈកាលពីអំឡុងឆ្នាំ ២០០៧ ក្រោយពីជាប់ជាកញ្ញាឯកប្រជាប្រិយ តារាសម្តែង ដួង ម៉ានិច ឆ្លងកាត់បទពិសោធន៍ និងការតស៊ូខ្លាំងលើវិស័យសិល្បៈ។ តារាសម្តែងមានទឹកដីកំណើតពីខេត្តបន្ទាយជ័យរូបនេះទទួលបានឱកាសច្រើនពីផលិតករជាច្រើន ព្រោះតែភាពរួសរាយរាក់ទាក់ ការគោរពពេលវេលា បូកផ្សំទាំងរូបសម្រស់ និងទេពកោលសល្យបានធ្វើឲ្យតារាស្រីរូបនេះទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់វ័យ ហើយស្នាដៃសម្តែងភាពយន្តជាច្រើនសន្ធឹកសន្ធាប់ត្រូវបានតារាស្រីរូបនេះសម្រេចបាន៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print