សម្តេចប្រធានព្រឹទ្ធសភាសង្ឃឹមថា បេសកកម្មការទូតថ្មីរបស់អាម៉េរិកនៅកម្ពុជានឹងរួម ចំណែកក្នុងការពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យល្អប្រសើរឡើង

ចែករំលែក៖

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ សភា នៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថាបេសកកម្មការទូតរបស់លោក W.Patrick  Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា នឹងរួមចំណែកក្នុងការពង្រឹងពង្រីក និងជំរុញឱ្យល្អប្រសើរឡើងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាសម្តែងនូវការសង្ឃឹមយ៉ាងដូច្នេះ នៅក្នុងឱកាសដែល លោក W.Patrick  Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋ អាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងសវនាការជាមួយ សម្តេចព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ នៅវិមានព្រឹទ្ធសភា។
ក្នុងនាមព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់  សម្តេចវិបុលសេនាភក្តីបានស្វាគមន៍ ចំពោះឯកឧត្តម W.Patrick Murphy ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចសង្ឃឹមថា បេសកកម្មការទូតរបស់លោកនៅកម្ពុជា នឹងរួម ចំណែកក្នុងការពង្រឹង ពង្រីក និងជំរុញឱ្យល្អប្រសើរឡើងនូវចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-អាម៉េរិក។
សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាឆ្នាំខួបលើកទី៧០ នៃថ្ងៃបង្កើតទំនាក់ ទំនងការទូតរវាងព្រះរាជាណា ចក្រកម្ពុជា និងសហរដ្ឋអាមេរិក។ សម្តេចសូមអបអរសាទរដ៏ស្មោះស្ម័គ្រ និងជូនពរឱ្យចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ កាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀត។

លោក W.Patrick Murphy បានថ្លែងអំណរ គុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានចំណា យពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យលោក ចូលជួបសម្តែងការ គួរសមពេលនេះ។ នេះគឺជាលើទី១ហើយ ដែលលោកបានមកព្រឹទ្ធសភា និងបានជួបសម្តេចប្រធានព្រឹទ្ធសភា ដើម្បីឈ្វេងយល់អំពីតួនាទី ភារកិច្ច សមត្ថកិច្ចរបស់ព្រឹទ្ធសភា ព្រមទាំងឈ្វេងយល់អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុ បក្សនៅព្រះរាជាណាចក្រកម្ពុជា ដែលអនុវត្តន៍តាមរយៈស្ថាប័នព្រឹទ្ធសភា។
លោក W. Patrick Murphy បានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ លោកនៅកម្ពុជា លោកនឹងខិតខំធ្វើយ៉ាងណាដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងភាពជាដៃគូ សំដៅឱ្យព្រះរាជាណាចក្រកម្ពុជសម្រេចបាននូវបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងក្របខ័ណ្ឌឯករាជ្យ អធិបតេយ្យភាពជាតិរបស់ខ្លួន។

លោក W.Patrick Murphy បានជម្រាបសម្តេចប្រធានព្រឹទ្ធសភាដែរថា ក្នុងឱកាសខួបលើកទី៧០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក លោក និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពគ្នាប្រារព្ធពិធីខួបលើកទី៧០នេះ ដើម្បីបង្ហាញ អំពីសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗនៃទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ។
សម្តេចប្រធានព្រឹទ្ធសភា បានជម្រាបលោក W.Patrick Murphy អំពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដោយខ្ជាប់ខ្ជួន ស្របតាមសភាពការ ណ៍ជាក់ស្តែងរបស់កម្ពុជា តាមដំណាក់កាលនីមួយៗ។
សម្តេចបានបញ្ជាក់ទៀតថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័ន ជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជា មួយនឹងឯកឧត្តម និងស្ថានទូតអាម៉េរិក ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងសហ ប្រតិបត្តិការដ៏ល្អរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-អាម៉េរិក៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print