កម្ទេចដំណាំកញ្ឆាចំនួន ២៧៧០ដើម និងគ្រាប់ពូជ កូនកញ្ឆាតូចៗមួយចំនួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដំណាំកញ្ឆាស្រស់ចំនួន ២,៧៧០ដើម ដែលជនមិនស្គាល់មុខលួចដាំខុសច្បាប់នៅក្នុងដីចម្ការមួយកន្លែងក្បែរ មាត់ស្ទឹង ភូមិតាគត់ ឃុំក្ដុលតាហែន ស្រុកប វេល ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបវេល សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលក្តុលតាហែន រួមជាមួយ កម្លាំងប្រជាការពារ បានចុះបង្ក្រាបនិងកាប់បំផ្លាញចោលទាំងស្រុង ។
ប្រតិបត្តិការនេះបានព្រព្រឹត្តទៅ កាលពី ថ្ងៃ សៅរ៍ ខែ ១ កើត បុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២០ នៅចំណុចខាងលើ ។
មន្រ្តីនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ៖ដោយហេតុថា ម្ចាស់ ចម្ការនេះបានបំពានច្បាប់ហាមឃាត់ ហើយដោយកម្លាំងរបស់នគរបាលស្រុក បវេល ស្រាវជ្រាវដឹងថា ចម្ការកញ្ឆាខាងលើនេះជាកម្មសិទ្ធិរបស់ ឈ្មោះ រ័ត្ន ឈូ យ ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅភូមិឃុំខាងលើ(ត្រូវឃាត់ខ្លួនបណ្តោះអាសន្ន) ទើបលោកស្នងការនគរបាលខេត្តបាត់ដំបងចាត់វិធានការណ៍បង្រ្កាបនិងកាប់បំផ្លាញចោលទាំងស្រុងចំនួន ២,៧៧០ ដើម តែម្តង ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រៅពីកាប់បំផ្លាញដើមកញ្ឆាស្រស់ជិត៣០០០ដើមនេះ សមត្ថកិច្ចរឹបអូស គ្រាប់ពូជ និង កូនដើម កញ្ឆា មួយចំនួនទៀត យកទៅដុត កម្ទេចចោល ព្រម គ្នាផង ដែរ ។
បើ តាមគោលការ របស់លោកស្នងការ នគរបាលខេត្តបាត់ដំបង គឺកម្លាំងបាននាំខ្លួន ម្ចាស់ចម្ការ ទៅសួរនាំដើម្បីធ្វើកំណត់ហេតុ ហើយកម្លាំង ជំនាញបានធ្វើការអប់រំ និងធ្វើ កិច្ចសន្យាដល់ម្ចាស់ចម្ការឲ្យបញ្ឍប់ ការ លួចដាំដំណាំកញ្ឆា ដោយខុសច្បាប់នេះតទៅទៀត ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print