បនល្បែងសុីសងចែ វណ្ណីហៅចែនី(បៀ)នៅសង្កាត់បឹងកក់២បើករៀងរាល់យប់ទល់ភ្លឺអាងអំណាចប្តីយោធាពាក់ស័ក្កិ៤

ចែករំលែក៖

ភ្នំពេញ៖ បនល្បែងមួយកន្លែងស្ថិតតាមបណ្តោយផ្លូវ២៧៨ កែងផ្លូវ៦១៤ខាងត្បូងផ្សារ៧មករា ប្រមាណ៣០ម៉ែត្រ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញដែលគេដឹងថាជាទីតាំងរបស់ចែវណ្ណីហៅចែនី បើកលេងប្រភេទបៀ ជាង១០ឆ្នាំមកហើយមិនដែលឃើញអាជ្ញាធរមូលដ្ឋានចុះក្បែរម្តងណាឡើយ ដោយអួតអាងថាខ្លាចអីគ្មានអ្នកណាហ៊ានចាប់ទេព្រោះប្តីរបស់គាត់ជាមន្ត្រីយោធាពាក់ស័ក្កិ៤។
ប្រភពព័ត៌មានពីប្រជាពលរដ្ធនៅក្បែរទីតាំងខាងលើបានឲ្យដឹងថា៖ ពួកគេនាំគ្នាលេងជារៀងរាល់ថ្ងៃចាប់ចន្លោះម៉ោង៧ទៅម៉ោង៨យប់រហូតទល់ភ្លឺ ។ ហើយមួយយប់ៗមានអ្នកចាញ់ឈ្នះមិនក្រោមពី៣ទៅ៤លានរៀលនោះទេ ។ ចំណែកចែនីវិញគឺអង្គុយចាំតែប្រមូលយកលុយតុង និងចងការលុយឲ្យអ្នកចាញ់។ ប្រភពព័ត៌មានបានបន្តទៀតថា៖ បនល្បែងនេះបានធ្វើឲ្យគ្រួសារមួយចំនួនកើតជាជម្លោះក្នុងគ្រួសារ ប្រពន្ធកូនមើលមុខគ្នាលែងត្រូវ ហើយពេលខ្លះត្រូវបានប្រពន្ធកូនមកតាមដល់កន្លែងជេរទាស់ទែងគ្នាផ្អើលអស់អ្នកជិតខាង តែមិនដែលឃើញអាជ្ញាធរដែនដីណាម្នាក់មកក្បែររឺបង្ក្រាបម្តងណាឡើយ ។ ដោយគេសង្ស័យថាអាជ្ញាធរខ្លាចអំណាចរបស់របស់ចែនីដែរជាមន្ត្រីយោធាសិក្ក័៤ រឺមួយត្រូវបានចែនីសែនត្រូវទើបបានបើកដំណើរការលេងល្បែងសុីសងរាល់យប់ដោយរលូនបែបនេះ។
ថ្មីៗនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាគណះបញ្ជាការឯកភាពរាជធានីភ្នំពេញបាដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរឹងឲ្យអាជ្ញាធរគ្រប់មូលដ្ឋានបង្ក្រាបឲ្យអស់គ្រប់ល្បែងសុីសង តែផ្ទុយទៅវិញបែជាអាជ្ញាធរខណ្ឌទទួលបណ្តោយឲ្យមានទីតាំងបនល្បែងសុីសងបែបនេះទៅវិញឬមួយមានចេតនាផ្គើនទៅនិងបទបញ្ជាថ្នាក់លើ អសមត្ថភាព ឬខ្លាចអំណាចម្ចាស់ទីតាំង។
ប្រជាពលរដ្ធនៅទីតាំងបនល្បែងខាងលើសុំទទូចដល់លោកអភិបាលខណ្ឌ និងលោកអធិការដែលទើបឡើងកាន់ដំណែងថ្មីមេត្តាចាត់វិធានការបង្ក្រាបផង៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print